ស្កាត់មកពីខេត្ដព្រៃវែង ទៅកាច់កម៉ូតូ នៅខេត្ដកោះកុង ត្រូវជាប់ខ្នោះ

កោះកុង ៖ ជនសង្ស័យម្នាក់ ក្រោយពី ធ្វើដំណើរចេញពីខេត្ដព្រៃ វែង ហើយទៅធ្វើ សកម្មភាពកាច់កម៉ូតូ របស់ប្រជាពលរដ្ឋនៅ ស្រុកបទុមសាគរ ខេត្ដកោះកុង ក៏ត្រូវបាន កម្លាំងនគរបាលនៅទីនោះចាប់ខ្លួនកាលពី ល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

មន្ដ្រីនគរបាលខេត្ដកោះកុង បានឱ្យដឹង ថា ជនសង្ស័យរូបនេះ ឈ្មោះតាក់ស៊ី សំណាង អាយុ២៩ឆ្នាំ ត្រូវបានចាប់ខ្លួននៅ ស្រុកបទុម សាគ បន្ទាប់ពីជនសង្ស័យបានចូលទៅកាច់ក ម៉ូតូរបស់ប្រជាពលរដ្ឋ រួចជិះចេញក៏មានការ ភ្ញាក់ផ្អើលដល់ជនរងគ្រោះប្ដឹងទៅសមត្ថកិច្ច មកអន្ដរាគមន៍ ។

មន្ដ្រីនគរបាលបានបញ្ជាក់ថា ជនសង្ស័យ រូបនេះ មុនពេលកើតហេតុ បានបន្លំខ្លួនចូល ទៅទិញឥវ៉ាន់នៅផ្ទះជនរងគ្រោះ រួចហើយ ម្ចាស់ផ្ទះភ្លេចខ្លួនក៏ធ្វើសកម្មភាពលួចយកម៉ូតូ តែម្ដង ប៉ុន្ដែប៉ះថ្ងៃស៊យ ក៏ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ។

 បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបាន សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

ស្កាត់មកពីខេត្ដព្រៃវែង ទៅកាច់កម៉ូតូ នៅខេត្ដកោះកុង ត្រូវជាប់ខ្នោះ

ស្កាត់មកពីខេត្ដព្រៃវែង ទៅកាច់កម៉ូតូ នៅខេត្ដកោះកុង ត្រូវជាប់ខ្នោះ

ស្កាត់មកពីខេត្ដព្រៃវែង ទៅកាច់កម៉ូតូ នៅខេត្ដកោះកុង ត្រូវជាប់ខ្នោះ