សម្តេចក្រុមព្រះ ៖ បើខ្ញុំ មិនចែកអំណាចឲ្យ កាលពីឆ្នាំ១៩៩៣ទេ ប្រហែលជាគ្មាន ថ្ងៃនេះទេ

ភ្នំពេញ ៖ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានថ្លែងនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា ប្រសិនបើព្រះអង្គ មិនចែកអំណាចឲ្យ កាលពីឆ្នាំ១៩៩៣ទេ ប្រហែលជាគ្មានមកដល់ថ្ងៃនេះ ទេ ។

សម្តេចក្រុមព្រះ មានបន្ទូល នៅក្នុងឱកាស យាងចែកសម្ភារៈសិក្សា ដល់សិស្សានុសិស្ស នៅខេត្តកំពត នាព្រឹកថ្ងៃ ទី១៦ វិច្ឆិកាថា « មានលោកយាយខ្លះលើកឡើងថា បានបោះឆ្នោតឲ្យម្តងហើយ រហូតដល់បាន៤៣អាសនៈ ហើយនៅតែយកអំណាចចែកគេទៀត ។ (សម្តេចតា)បើកូនឯងមិនចែកអំណាចទេ លទ្ធផលទៅយ៉ាងដូចម្តេច។ ទី១-បើមិនចែកអំណាចទេ ត្រូវចែក ចែកអី ចែកដី ។ លោកមានព្រះរាជបន្ទូលថា កុំខ្មែរយើងកាន់តែតូចៗទៅ កូន ឯងចង់ឲ្យតូចដល់ណាទៀតហ្នឹង ។ បើសិនជាខ្ញុំមិនចែកអំណាចឲ្យនៅឆ្នាំ១៩៩៣ទេ ប្រហែលជាគ្មានថ្ងៃនេះទេ »។

ព្រះអង្គមានបន្ទូលបន្តថា សម្តេចតា បានផ្តាំផ្ញើឲ្យព្រះអង្គផ្ទាល់ ត្រូវធ្វើយ៉ាងណា បញ្ចៀសពីសង្រ្គាមស៊ីវិល នៅក្នុង ប្រទេស ។ ព្រះអង្គថា បើសង្រ្គាមកើតឡើង គ្មានអ្នកណារងគ្រោះ ក្រៅតែពីខ្មែរគ្នានោះទេ ។ បើខ្មែររងគ្រោះហើយ មានអ្នកនៅខាងលិចមកជួយ អ្នកខាងកើតមកជួយ ចុងបញ្ចប់ខ្មែរគ្មានសល់អ្វីទេ ។

សូមបញ្ជាក់ថា ក្រោយការបោះឆ្នោត នៅឆ្នាំ១៩៩៣ ដែលអ៊ុនតាក់ បានរៀបចំឲ្យកម្ពុជាបានបោះឆ្នោត ហើយ ប្រទេសកម្ពុជា មាននាយករដ្ឋមន្រ្តីដល់ទៅ ២រូប គឺសម្តេចក្រុមព្រះ ជានាយករដ្ឋមន្រ្តី១ ចំណែកសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីទី២ ៕