“​ការ​សាក់​” អាច​បង្ក​ជា​បញ្ហា​អ្វីខ្លះ​?

“​ការ​សាក់​” អាច​បង្ក​ជា​បញ្ហា​អ្វីខ្លះ​?

​ការ​សាក់​រូប​នៅ​លើ​ស្បែក បាន​ក្លាយទៅជា​ការពេញនិយម​មួយ របស់​មនុស្ស​មួយចំនួន ប៉ុន្តែ យើង​គួរ​ចង​ចាំ​ថា ផលប៉ះពាល់​របស់​វា អាច​កើតមាន​ច្រើនណាស់​។

​ផលវិបាក​ដែល​អ្នក ត្រូវ​ប្រឈមមុខ ក្រោយ​ពេល​អ្នក​សម្រេចចិត្ត​សា​ក់រួច ៖
-​    ​ការឆ្លង​មេរោគ ៖ ឧបករណ៍​ចាក់​សាក់ និង​ម្ជុល ដែល​មិន​បាន​សម្លាប់​មេរោគ​បានល្អ អាច​ចម្លង​ជំងឺឆ្លង​នានា​ជាច្រើន ដូច​ជា​ជំងឺ​រលាក​ថ្លើម និង​ជំងឺអេដស៍​។
-​    ​ពិបាក​លុប​សាក់​ចេញ​វិញ ៖ បច្ចុប្បន្ន គេ​មាន​បច្ចេកវិទ្យា​ទំនើប ក្នុង​ការប្រើ​កាំរស្មីឡាស៊ែ ដើម្បី​លុប​ស្នាម​សាក់ ប៉ុន្តែ វា​ក៏​នៅ​មាន​ការឈឺចាប់​ដែរ និង​ផលវិបាក​ផងដែរ​។ ដើម្បី​លុប​ស្នាម​សា​ក់បាន គឺ​ត្រូវការ​ថវិកា​ច្រើន និង​ចំណាយពេល​យូរ​។ ការ​លុប​ស្នាម​សាក់ ដែល​មិន​បន្សល់​នូវ​ស្លាកស្នាម​សោះ គឺ​មិន​អាច​ទៅរួច​នោះទេ​។
-​    ​ប្រតិកម្ម ៖ ការ​ប្រតិកម្ម​ទៅ​នឹង​សារធាតុ​ពណ៌ ពេល​ចាក់​សាក់ វា​កម្រ តែបើ​មាន​វិញ គឺ​ពិបាក​ក្នុង​ការគ្រប់គ្រង​ណាស់​។
-​    ​ឡើង​ដុំ​សាច់ ឬ​ផ្លែ ៖ វា​គឺជា​ដុំ ដែល​បង្កើតឡើង​ដោយ ភាគល្អិត​នៃ​ជាតិ​ពណ៌ នៃ​ការចាក់​សាក់​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​ 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។