ខ្លះ​ៗ​ពី​យន្តហោះ​ចម្បាំង​របស់​បារាំង ​ដែល​វាយ​ប្រហារក្រុង​​ Raqqa​ ជា​​ការ​​សង​សឹក​


ខ្លះ​ៗ​ពី​យន្តហោះ​ចម្បាំង​របស់​បារាំង ​ដែល​វាយ​ប្រហារក្រុង​​ Raqqa​ ជា​​ការ​​សង​សឹក​

យន្តហោះ​ចម្បាំង​របស់​បារាំង​បាន​បើក​ការ​វាយ​ប្រហារ​តាម​អាកាស​ លើ​ទី​ក្រុង​ Raqqa​ ​ដែល​មាន​ទី​បញ្ជា​ការដ្ឋាន​របស់​ក្រុម​ ISIS​ នៅ​ប្រទេស​ស៊ីរី​ ដើម្បី​ជា​ការ​សង​សឹក​តប​នឹង​ការ​វាយ​ប្រហារ​ដោយ​ភេរវកម្ម​ក្នុង​ទីក្រុង​ប៉ារីស។

 

ខ្លះ​ៗ​ពី​យន្តហោះ​ចម្បាំង​របស់​បារាំង ​ដែល​វាយ​ប្រហារក្រុង​​ Raqqa​ ជា​​ការ​​សង​សឹក​

 

តាម​ប្រភព​ព័ត៌មាន​ផ្សេងៗ​បាន​ឲ្យ​ដឹង​ថា​ យន្ត​ហោះ​ចម្បាំង​ ប្រភេទ​ Dassault Mirage 2000 ​​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ប្រតិបត្តិការ​នេះ។ ខាង​ក្រោម​នេះ​ជា​លក្ខណៈ​ពិសេស​មួយ​ចំនួន​របស់​ Mirage 2000៖

 

Dassault Mirage 2000​ អាច​ដឹក​គ្រាប់​ធុន​ធ្ងន់​បាន​ប្រមាណ​៩​គ្រាប់, ៥​នៅ​លើ​តួ​​ខ្លួន​ និង​២​នៅ​លើ​ស្លាប​ម្ខាង​ៗ​។ ហើយ​ក៏​មាន​បំពាក់​នូវ​កាំ​ភ្លើង​ស្វ័យ​ប្រវត្តិ​៣០​មិល្លីម៉ែត្រ​ផង​ដែរ។

 

Mirage 2000​ បាន​អភិវឌ្ឍ​ខ្លួន​ជា​មួយ​នឹង​ប្រព័ន្ធ​ឌីជីថល​ថ្មី​សម្រាប់​ធ្វើ​ការ​បញ្ជា ​និង​រុក​រក​គោល​ដៅ​។ លើស​ពី​នេះ​វា​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ឡាស៊ែរ​ដែល​អនុញ្ញាត​ឲ្យ​ Mirage 2000​ អាច​ធ្វើ​ប្រតិបត្តិការ​ចំ​គោល​ដៅ​បាន​ទាំង​ពេល​ថ្ងៃ​និង​យប់។ ​Mirage 2000 ​​ក៏​មាន​បំពាក់​នូវ​រ៉ាដា​ដែល​មាន​សមត្ថភាព​អាច​កំណត់​គោល​ដៅ​រហូត​ដល់​២៤។

 

Mirage 2000 ​បាន​បំពាក់​នូវ​ម៉ាស៊ីន​ SNECMA M53-P2​ ដែល​អាច​ហោះ​ហើរ​ក្នុង​ល្បឿន​ ២៥៣០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ និង​ហោះ​ហើរ​បាន​ចម្ងាយ​៣៣៣៥​គីឡូម៉ែត្រ។ គួរ​​បញ្ជាក់​ថា​ Mirage 2000 ​មាន​តម្លៃ​ប្រហែល​​២៣​លាន​ដុល្លារ​ក្នុង​មួយ​គ្រឿង ​នេះ​មិន​រាប់​បញ្ចូល​តម្លៃ​សព្វាវុធ​ដែល​បំពាក់​នៅ​លើ​នោះ​ទេ៕​

 

ចុច​អាន៖ បារាំង​បើក​ការ​វាយប្រហារ​សងសឹក ISIS ​ដោយ​ប្រើ​យន្តហោះ​ចម្បាំង​១០​គ្រឿង

 

 

ខ្លះ​ៗ​ពី​យន្តហោះ​ចម្បាំង​របស់​បារាំង ​ដែល​វាយ​ប្រហារក្រុង​​ Raqqa​ ជា​​ការ​​សង​សឹក​

 

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ airforce-technology , dailymail

នាំមកជូនដោយ

ខ្លះ​ៗ​ពី​យន្តហោះ​ចម្បាំង​របស់​បារាំង ​ដែល​វាយ​ប្រហារក្រុង​​ Raqqa​ ជា​​ការ​​សង​សឹក​