ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​៣​នាក់​នៅ​ស្រុក​ស្អាង​

កណ្តាល: សមត្ថកិច្ច​ស្រុក​ស្អាង បាន​ចុះបង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​បាន​៣​នាក់កាលពី​វេលា​ម៉ោង ១១​និង​៤៧​នាទី​ព្រឹក ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុចផ្ទះ​ឈ្មោះ ម៉ុង សុង​ហេង (​ហៅ ខ្លា​) ស្ថិត​ភូមិ ព្រែ​ករុន ឃុំ​ព្រែក​គយ ស្រុក​ស្អាងខេត្តកណ្តាល ។​

 មុខសញ្ញា​ទាំង​៣​នាក់ ទី​១.​ឈ្មោះ ជឺ លីម ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ  មុខរបរ​មិនពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រើយ​ត្រឹ​ង្ស ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង បច្ចុប្បន្នស្នាក់នៅ​ភូមិ​ក្នុង​ព្រែក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ។ ២.​ឈ្មោះ ម៉ុង សុង​ហេង (ហៅ​ខ្លា​) ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ព្រែ​ករុន ឃុំព្រែក​គយ ស្រុក​ស្អាង ។ ៣.​ឈ្មោះ ញ៉ លី​ហូ​វ ភេទ​ប្រុស អាយុ ៤១​ឆ្នាំ មុខរបរ​កសិករមាន​ទីលំនៅ​ភូមិ​ព្រែក​តា​វ៉ា ឃុំ​ទឹក​វិល ស្រុក​ស្អាង ។​

 វត្ថុតាង​ដែល​ដកហូត​បានរួម​មាន ៖ ម្សៅ​ក្រាម​ពណ៌​ស​(​ម៉ា​ទឹកកក​)០១​កញ្ចប់ -​ម៉ូតូ​០១គ្រឿង ម៉ាក​YAMAHA XT (mini) ពណ៌​ខៀវចាស់​លា​យស គ្មាន​ស្លាក​លេខ -កាបូបដៃ​ពណ៌​ខ្មៅ ០១ ប្រាក់ ៦០.០០០​រៀល (​ប្រាំមួយ​ម៉ឺន​រៀល​) និង​សំភារៈ​សំរាប់ជក់​គ្រឿងញៀន​មួយចំនួន​។​

 ក្រោយ​ពិ​ទទួលបាន​ព័ត៌មាន​ថា មាន​ករណី​ចែកចាយ​នូវ​សារ​ញៀន​នៅ​ចំណុច​ផ្ទះឈ្មោះ ម៉ុង សុង​ហេង ហៅ​ខ្លា ស្ថិត​ភូមិ​ក្នុង​ព្រែក ឃុំ​ព្រែក​គយ ស្រុក​ស្អាង សមត្ថកិច្ចបាន​ចុះបង្ក្រាប​ឃាត់ខ្លួន​បាន​មុខសញ្ញា និង​វត្ថុតាង​ខាងលើ បញ្ជូនមកអធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​

ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​៣​នាក់​នៅ​ស្រុក​ស្អាង​

ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​៣​នាក់​នៅ​ស្រុក​ស្អាង​