នគរបាល​ស្រុក​ព្រៃនប់ ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ អំពើ​លួច ដោយ​កាច់​សោ​រក​ម៉ូតូ មិនបាន​សំរេច​

ព្រះសីហនុ: បុរស​ម្នាក់ ដែល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​កាច់​សោ​រក​ម៉ូតូ​របស់គេ ត្រូវបាន​ប្រជាពលរដ្ឋ និង​នគរបាល​ស្រុក​ព្រៃនប់ ធ្វើការ​ឃាត់ខ្លួន កាលពី​ថ្ងៃទី​១៥ ខែ​វិច្ចិកា ឆ្នាំ​២០១៥  ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។  

​មន្ត្រីនគរបាល​ស្រុក​ព្រៃនប់ បានឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ស្រស់ រដ្ឋា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​។ ជនសង្ស័យ​ម្នាក់នេះ បានធ្វើ​សកម្មភាព​លួច​កាច់​សោ​រក​ម៉ូតូ​របស់​ជនរងគ្រោះ ដែល​ចត់​ទុក​នៅមុខ​ផ្ទះ​។ ប៉ុន្តែ​ពេលដែល​រៀប និង​អូស​ម៉ូតូ​ចេញ ក៏​ជនរងគ្រោះ​ឃើញ​ទាន់ ក៏​ស្ទុះ​មក​ចាប់ និង​វាយ​ប្រតាយប្រតប់​ជាមួយ​ជនសង្ស័យ ហើយ​មាន​អ្នកជិតខាង បាន​ចូល​មកជួយ​ចាប់ ទើប​ឃាត់ខ្លួន​ជន​ស្ស័​យ​។ ជនសង្ស័យ  និង​វត្ថុតាង​កូនសោរ​ម៉ូតូ​មួយចំនួន ត្រូវបាន​បញ្ជូន​ប្រគល់អោយ​សមត្ថកិច្ច​។​

​ក្រោយពី​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ប៉ូលិស​ក៏​បញ្ជូន​ជនសង្ស័យ រួម​និង​វត្ថុតាង មក​ស្នងការដ្ឋាន​នគ​របាល ខេត្ត​ព្រះសីហនុ ដើម្បី​កសាង​សំណុំរឿង​បន្ត និង​បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕​

នគរបាល​ស្រុក​ព្រៃនប់ ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ អំពើ​លួច ដោយ​កាច់​សោ​រក​ម៉ូតូ មិនបាន​សំរេច​

នគរបាល​ស្រុក​ព្រៃនប់ ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ អំពើ​លួច ដោយ​កាច់​សោ​រក​ម៉ូតូ មិនបាន​សំរេច​