ប៉ូលិស​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​លួច​លុយ ១០ លាន​រៀល​

តាកែវ: ជនសង្ស័យ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ឃាត់ខ្លួន កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​លួច​។ ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ឃាត់ខ្លួន កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ តាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ ករណីនេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ពេជ្រ​ចង្វា ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ​។​

​លោក មឿង សារុន អធិការ​ស្រុក​សំរោង​បានអោយដឹងថា ជនសង្ស័យ​ឈ្មោះ សេង ភា​រុន ហៅ​ក្រាក់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ បានធ្វើ​សកម្មភាព​លួច​លុយ​របស់​ជនរងគ្រោះ​ឈ្មោះ ថោង ប្រាំង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ជាមួយគ្នា​។ ប្រាក់​ដែល​ជនសង្ស័យ​ខាងលើ បាន​លួច គឺមាន​ចំនួន ១០ លាន​រៀល​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​លួច​លុយ​របស់​ជនរងគ្រោះ ពិតប្រាកដ​មែន ដោយ​យកលុយ ដែល​លួចបាន​នោះ ទៅ​ទិញ​ម៉ូតូ​មួយគ្រឿង​ម៉ាក PMG FI ក្នុងតម្លៃ 1250$ ហើយ​ប្រាក់​នៅសល់​រូបគេ​បាន​យកទៅ​ចាយវាយ​អស់ហើយ​៕

ប៉ូលិស​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​លួច​លុយ ១០ លាន​រៀល​