ស្លាប់​មួយ របួស​មួយ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ ក្នុង​ក្រុងព្រះសីហនុ​

ព្រះសីហនុ: គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ បង្កឡើង​ដោយ​រថយន្ត​មួយគ្រឿង បាន​ផ្តាច់ជីវិត​យុវជន​ម្នាក់ និង​ធ្វើ​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​ម្នាក់​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅ​យប់​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ច​ណុ​ច​ក្បែរ​កែង​តុលាការ​ចាស់ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​ប្រភពពី​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​មួយគ្រឿង ជិះ​គ្នា ២​នាក់ បើក​ទិសដៅ​ពី​កើ​តទៅ​លិច បន្ទាប់មក​ស្រាប់​តែមាន​រថយន្ត ១​គ្រឿង ពណ៌​ខ្មៅ បើក​ល្បឿន​លឿន​ស្ទើរ​ហោះ​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង លាន់​ដូច​រន្ទះ ខ្ទាត​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ​ម្នាក់ ទៅខាង​បោក​នឹង​ថ្នល់​បាក់ដៃ​បាក់ជើង និង​ម្នាក់ទៀត​នោះ ខ្ទាត​ទើ​លើដំបូល​កាប៊ីន​រថយន្ត ហើយ​រថយន្ត​បន្ត​បើ​រត់គេច រហូតមកដល់​ចំណុច​មុខ​ធនាគារ កាណាឌីយ៉ា ក្នុងភូមិ​១ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ រថយន្ត​បាន​បុក​គំនរ​កង់​រថយន្ត​ចាស់ៗ ដែល​គរ​នៅលើ​ចិញ្ចើមថ្នល់​ខ្ទាត​ជនរងគ្រោះ ចេញពី​លើដំបូល​កាប៊ីន​រថយន្ត​ធ្លាក់​បោក​លើ​បេតុង បន្ទាប់មក រថយន្ត​បន្ត​បើក​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង​។​

​នគរបាល​ចរាចរណ៍ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មាន​គ្នា​ចំនួន ២​នាក់ ១-​ឈ្មោះ សិលា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មុខរបរ ជា​អ្នក​ចាក់​ឌី​ស​ឲ្យ​ខារ៉ាអូខេ ក្រោយ​មន្ទីរពេទ្យ​ចំការចេក បាន​ស្លាប់បាត់​បង់ជីវិត ក្រោយពេល​យក​ដល់​មន្ទី​រ​ពេទ្យ​បង្អែក​ចំការចេក ដែល​ជនរងគ្រោះ​នេះ មាន​ទីលំនៅ​ក្បាលឆាយ ភូមិ​១ សង្កាត់​លេខ​១​ក្រុងព្រះសីហនុ និង​២-​ឈ្មោះ ពៅ តុលា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ទីលំនៅ​ជិត​ញ៉ូ​ស្តារ ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ រងរបួស​ធ្ងន់ធ្ងរ​កំ​ពុង​សង្គ្រោះ​ព្យាបាល នៅ​មន្ទីរពេទ្យ​ខាងលើ ដោយឡែក​ម៉ូតូ​ជនរងគ្រោះ មាន​ម៉ាក HONDA CBR ពណ៌​ក្រហម​ពាក់​ស្លាក​លេខ ព្រះសីហនុ 1B-3869 ត្រូវបាន​នគរ​បាលច​រាច​រណ៍ យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក រង់ចាំ​សាច់​ញ្ញា​ត្តិ មក​ទទួល​៕​