ក្រុមគ្រូពេទ្យ​អង្គការ​សុខភាព​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ចុះជួយ​ព្យាបាល​ជំងឺ​ទូទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​

ព្រៃវែង:  នា​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​មណ្ឌល​សុខភាព​ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​របានធ្វើការ​ព្យាបាល​ជំងឺ​ទូទៅ ជូន​ប្រជាពលរដ្ឋ ពី​សំណាក់​ក្រុមគ្រូពេទ្យ​អង្គការសុខភាព ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ។​

​ក្នុង​ពិធី​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ អគ្គ​ស្នងការរងនគរបាលជាតិ តំណាងអោយ​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿនអគ្គស្នងការ​នគរបាល​ជាតិ បាន​ដឹកនាំ​គ្រូពេទ្យ​អង្គការ​សុខភាព​ដើម្បី​អភិ​វ​ឍ្ឍន៍​កម្ពុជា​ចំនួន ១២ នាក់ ស្រី ៧​នាក់ ដើម្បី​ចុះមក​ជួយ​ព្យាបាល​ជំងឺ​ទូទៅ​ជូនប្រជាពលរដ្ឋ ចំនួន ៦០០ នាក់ ។​

​នាឱកាស​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ ក៏បាន​ប្រគល់​ឧបករណ៍ និងសម្ភារ​ពេទ្យ​មួយចំនួនធំ​ដល់​មណ្ឌល សុខភាព​ឃុំ​ទាំង ១១ និង​មន្ទីរពេទ្យ​​បង្អែក​ស្រុក​ស្វាយ​អ​ន្ទ​រ ព្រម​ជាមួយនេះ លោក​ក៏បាន​ប្រគល់​ឧបករណ៍ និង​សម្ភារ​ពេទ្យមួយចំនួនធំ​ទៀត ដល់​មណ្ឌល​សុខភាព​ស្រុក​ក​ញ្ច្រៀ​ច មួយ​មណ្ឌល​ផងដែរ ៕​

  • ក្រុមគ្រូពេទ្យ​អង្គការ​សុខភាព​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ចុះជួយ​ព្យាបាល​ជំងឺ​ទូទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​已关闭评论
  • 273 views
  • Hide Sidebar
    A+
Publish on:2015/11/16  Category:ក្នុងស្រុក