ទុស្សេ​ខ្សែភ្លើង​ឆេះ​តូប​យាយជី នៅ​វត្ដ​ស្ទឹងមានជ័យ​ខ្ទេច​

ភ្នំពេញ: អគ្គិភ័យ​មួយ​បាន​ឆាបឆេះ តូប​ស្នាក់នៅ​របស់​យាយជី​១​ខ្នង ស្ថិត នៅក្នុង​វត្ដស្ទឹងមានជ័យ  បណ្ដាល​ឲ្យ​ខ្ទេច ទាំងស្រុង​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃទី​១៦ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្នុង​ខណ្ឌមានជ័យ​។​

​យោងតាម​របាយការណ៍​របស់​អាជ្ញាធរ សង្កាត់​ស្ទឹងមានជ័យ បាន​ឲ្យ​ដឹងថា ម្ចាស់​តូបឈ្មោះ ចាន់ កែវ ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​លក់ដូរ​នៅមុខ​វត្ដ​​ស្ទឹងមានជ័យ ដែលមាន សមាជិក​ចំនួន​៦​នាក់ ។​

​អាជ្ញាធរ​បានបញ្ជាក់​ថា ក្នុង​ប្រតិ​ប​ត្ដិ​ការ ពន្លត់​អគ្គិភ័យ​មួយ​នេះ បាន​ប្រើ​ពេលវេលាអស់​រយៈពេល​កន្លះ​ម៉ោង ដោយ​ប្រើ ប្រាស់​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចំនួន​៦​គ្រឿង ទើប​អាចធ្វើ​ការគ្រប់គ្រង​ស្ថានការណ៍ នេះ​បាន​ទាំងស្រុង ដោយ​មិន​រាលដាល​ទៅដល់​កន្លែងស្នាក់នៅ​ផ្សេងទៀត​បាន​នោះទេ​។ ប៉ុន្តែ​ក្នុង​ហេតុការណ៍​​នេះ​គេ​មិនទាន់​អាចធ្វើ​ការសន្និដ្ឋាន និង​វាយតម្លៃ​ទ្រព្យសម្បត្តិ ខូចខាត​អស់​ប៉ុន្មាន​ដែរ​។​មូល ហេតុ​ត្រូវបានសមត្ថកិច្ច​អះអាងថា បណ្ដាលមកពី​ឆ្លង​ចរន្ដ​អគ្គិ​​ស​នី ៕

ទុស្សេ​ខ្សែភ្លើង​ឆេះ​តូប​យាយជី នៅ​វត្ដ​ស្ទឹងមានជ័យ​ខ្ទេច​

ទុស្សេ​ខ្សែភ្លើង​ឆេះ​តូប​យាយជី នៅ​វត្ដ​ស្ទឹងមានជ័យ​ខ្ទេច​