ជំងឺមហារីក ៧ប្រភេទ​ដែលកើតចំពោះតែមនុស្សស្រី

បន្ទាប់ពី​ជំងឺបេះដូង ជំងឺមហារីក​ជាជំងឺទី ២ដែល​បណ្តាលឲ្យមនុស្សស្រីអាច​ស្លាប់បាន ​នៅមាន​ជំងឺមហារីក ៦-៧ ប្រភេទផ្សេងទៀតដែលស្ត្រីនៅជំុវិញពិភពលោក​ត្រូវ​ជួបប្រទេះ ហើយ​​ក្នុងនោះជំងឺ​មហារីកសុដន់​ជា​ជំងឺ​គ្រោះថ្នាក់​ជាង​គេបំផុត។
ជំងឺមហារីក​សួតកើត​ចំពោះស្ត្រីជាង ១០ ០០០នាក់​ជារៀង​រាល់ឆ្នាំ។ ស្ត្រីអាស៊ី និងប៉ាស៊ីហ្វិច​ប្រឈមមុខ​នឹងជំងឺមហារីកស្បូន ហើយ​ប្រភេទជំងឺនេះ​បានឆក់​យកជីវិតស្ត្រីច្រើន​ជាង ២០០០នាក់​ក្នុង ១ឆ្នាំៗ។
 
ជំងឺមហារីក ៧ប្រភេទ​ដែលកើតចំពោះតែមនុស្សស្រី
ដោយសារតែ​ជំងឺមហារីកជាជំងឺ​​សម្លាប់មនុស្សអស់ជាច្រើន ទើបអ្នកជំនាញស្វែងរក​វិធីព្យាបាល និង​ឱសថ​​ដែលអាច​ជួយការពារ​ពីជំងឺនេះឡើង។ វិធីព្យាបាល​តាមបែប​ធម្មជាតិ ជាវិធីមាន​ប្រសិទ្ធិភាព​បំផុត ព្រោះវា​ត្រូវបាន​គេអះអាងថា អាច​ជួយព្យាបាល​ជំងឺមហារីក​បាន​លឿនរហ័ស។ ប្រភេទ​ជំងឺនេះ​កើតមាន​ចំពោះស្ត្រីក្នុង​វ័យ ៤៥-៥៥ឆ្នាំ។ មូល​ហេតុ​ចម្បង​ដែល​ជំងឺមហារីកសុដន់​នេះកើតមាន​ចំពោះស្ត្រីនៅ​វ័យចំណាស់ ព្រោះដោយសារការ​បំបៅ​ដោះកូន, យូរនឹង​រៀបការ ហើយ​យូរនឹង​ការ​មានផ្ទៃពោះ។
ស្ត្រីគ្រប់រូប​គួរតែ​ឧស្សាហ៏​ទៅពិនិត្យ​សុខភាពឲ្យ​បានទៀងទាត់ ដើម្បីការពារ​ពីជំងឺនេះ។ ការបានដឹង​ពីរោគសញ្ញា​ដំបូងជា​គន្លឹះដើម្បី​ព្យាបាល។ ខាងក្រោមនេះ​ជាជំងឺមហារីក​ទាំង ៧ប្រភេទ​ដែល​កើត​មាន​ចំពោះស្ត្រី៖
ជំងឺ​មហារីកកស្បូន
នៅប្រទេសឥណ្ឌា មានស្ត្រីច្រើន​ជាង ១ភាគ ៣ដែល​រងគ្រោះ និង​ស្លាប់ដោយ​សារជំងឺ​មហារីកក​ស្បូន។ មូលហេតុដោយសារ​ការរួមភេទ​នៅអាយុវ័យ​ក្មេងពេក, មានដៃ​គូរួម​ភេទ​ច្រើន និង​ខ្សោយ​ប្រព័ន្ធភាពស៊ាំ។ ហើយ​ជំងឺអេដស៏​ក៏ជាមូលហេតុ​បណ្តាលឲ្យ​កើតជំងឺមហារីក​កស្បូន​ផងដែរ។
ជំងឺម​ហារីកសុដន់
កត្តា​ប្រវត្តិគ្រួសារ, សែន ហើយ​ការយូរនឹង​មានផ្ទៃពោះ​ជាមូលហេតុនាំ​ឲ្យស្ត្រី​កើតជំងឺ​មហារីកសុដន់។ ការ​បាន​ដឹង​ពីរោគសញ្ញា​ដំបូង​នៃ​ជំងឺម​ហារីកសុដន់​ជាគន្លឹះ​សង្គ្រោះ​ជីវិត​ពីការ​ស្លាប់។ ស្ត្រីទាំងឡាយ​គួរតែ​ពិនិត្យ​មើលខ្លួនឯង (ធ្វើតេស្ត​សុដន់) ដើម្បីចៀសវាង​ពីជំងឺ​ដ៏កាចសាហាវនេះ។
ជំងឺមហារីក​ពោះវៀនធំ
ជំងឺមហារីកពោះវៀនធំ​ជាប្រភេទជំងឺមហារីក​មួយទៀត​ដែល​កើតចំពោះស្ត្រីនៅ​លើពិភពលោក។ ជំងឺ​មហារីក​ពោះវៀន​ធំ​នេះកើត​មាន​ចំពោះ​មនុស្ស​ដែល​មាន​កោសិកា​រឹងតូចៗ​នៅក្នុង​ពោះវៀន​ធំ ឬពោះវៀន​ត្រង់។ ជំងឺមហារីក​នេះក៏អាច​កើតចំពោះស្ត្រី​ដែលមាន​ជំងឺរលាកពោះវៀន​ផងដែរ។ ការ​លើសទម្ងន់ និង​ការ​ទទួលទាន​អាហារ​មាន​ជាតិខ្លាញ់ច្រើន​ដែល​គ្មានផ្ទុកសារធាតុ​ចិញ្ចឹម​ក៏អាច​ជាមូលហេតុនាំឲ្យ​កើត​ជំងឺមហារីកពោះវៀន​ធំ​ផងដែរ។
ជំងឺ​មហារីកស្បូន
ប្រភេទជំងឺនេះ​កើតមាន​ចំពោះស្ត្រី​ក្រោយវ័យ ៥៥ឆ្នាំ។ ស្ត្រីដែលមិនធ្លាប់​មានកូន និងស្ត្រីមានកូន​ដំបូង​ក្រោយអាយុ ៣០ឆ្នាំជាជន​រងគ្រោះនៃ​ជំងឺមហារីកស្បូន​នេះ។
ជំងឺមហារីក​ស្បែក
យោងតាម​ការសិក្សាស្រាវជ្រាវថ្មី​បានឲ្យដឹង​ថា ស្ត្រីដែលលា​ប​សក់ក្រហម ឬសក់ទង់​ដែង ហើយ​ការត្រូវនឹង​កម្តៅថ្ងៃច្រើន​ងាយនឹងកើត​ជំងឺមហារីក​ស្បែក។ មូល​ហេតុផ្សេង​ទៀត​នៃជំងឺ​មហារីក​នេះ ដោយសារ​មានសមាជិក​ក្នុងគ្រួសារ​ធ្លាប់បាន​រងគ្រោះដោយ​សារជំងឺមហារីក​ស្បែក។
ជំងឺមហារីកសួត
អ្នកដែលមិន​ជក់បារីក៏អាច​កើតជំងឺ​មហារីកសួតបាន​ដែរ។ ប្រភេទជំងឺនេះ​កើត​មានចំពោះស្ត្រីដែល​ស្រូបយកផ្សែង​ពីអ្នក​ជក់បារី។ តាមការ​ស្ទង់ស្ថិតិបាន​បង្ហាញថា មានស្ត្រី ៨នាក់​ក្នុង​ចំណោម ១០នាក់​ទៅហើយ​ដែលកើតជំងឺមហារីកសួត ដោយ​សារគូស្នេហ៏​របស់ខ្លួន​ជក់បារី។
ជំងឺមហារីក​ស្រទាប់ស្បូន
ជំងឺមហារីកនេះ​កើតនៅ​ខាងក្នុង​ស្រទាប់​ស្បូន។ ជំងឺនេះកើត​មានចំពោះស្ត្រី​លើសវ័យ ៥៥ឆ្នាំ។ មូលហេតុនៃជំងឺមហារីក​នេះបណ្តាល​មកពីប្រវត្តិធ្លាប់​រលូតកូន, យូរនឹង​រាំងរដូវ, គ្មាន​កូន៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ជំងឺមហារីក ៧ប្រភេទ​ដែលកើតចំពោះតែមនុស្សស្រី