រឿងឃាតកម្ម លើស្ត្រីជនជាតិចិន នគរបាល សង្ស័យមិត្តភក្តិ ជាអ្នកសម្លាប់

ភ្នំពេញ ៖ ស្ត្រីជាជនជាតិចិនម្នាក់ ត្រូវបានត្រូវបានជនដៃ ដល់វាយអូសចូល ក្នុងបន្ទប់ជួលរួចហើយ អាកស្លាប់ក្នុងថ្លុកឈាម យ៉ាងអណោចអធម៌បំផុត ក្នុងករណីនេះដែរ នគរបាល បានដាក់ការ សង្ស័យ លើមិត្តភក្តិ ជាអ្នកសម្លាប់ព្រោះ ទំនាស់ ពាក្យសំដី ។ ហើយបង្កឲ្យភ្ញាក់ផ្អើល កាលពីវេលា ស្ថិតនៅក្នុងសំណង់ ផ្សារបុរីញ៉ូថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

នគរបាលបានឲ្យដឹងថា បើយោងតាមលិខិតឆ្លងដែនជនរងគ្រោះក្នុងអំពើឃាតកម្មនោះមានឈ្មោះ ចិន ហួយយីង ភេទស្រីអាយុ ២៥ឆ្នាំស្នាក់នៅ ក្នុងបន្ទប់ជួលសំណង់ខាងលើ ។ ក្នុងនោះបានសង្ស័យ ទៅលើ មិត្តភក្តិរបស់ ជនរងគ្រោះម្នាក់ឈ្មោះ យ៉ាង ប៉ីប៉ី ភេទស្រីអាយុ២៤ឆ្នាំស្នាក់ នៅក្នុងបន្ទប់ជួលក្បែរ គ្នា ហើយក្នុងនោះដែរ បានឃាត់ខ្លួនជនជាតិចិនស្នាក់នៅបន្ទប់ ជួលក្បែរគ្នាមួយ ចំនួនទៀតផងដែរ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលភ្ញាក់ផ្អើលមានអ្នក ប្រចាំការនៅ ទីនោះបាន ទៅរាយការណ៍ ប្រាប់នគរបាលថា មានស្រ្តីជនជាតិចិនម្នាក់ត្រូវបាន គេសម្លាប់នៅក្នុង បន្ទប់ជួល ភ្លាមៗនគរបាល ចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការស្រាវជ្រាវ រកឃើញវត្ថុតាង កាំបិតប៉័ងតោ១ ដំបង២ដើម និងធ្វើការឃាត់ខ្លួន ជនជាតិចិន ចំនួន៥នាក់ ដើម្បីធ្វើការ សាកសួរស្វែងរកជនដៃដល់។

បើតាមប្រភពព័ត៌មានពីបុរសម្នាក់ដែលអះអាងថា ជាមេសន្តិសុខយាមនៅទីនោះបាន និយាយថា ជនជាតិដែល ជួលស្នាក់នៅកន្លែង កើតហេតុមានចំនួនតែ ៦នាក់ ទាំងអ្នកស្លាប់ ដូច្នេះអ្នកនៅសល់ គឺមានចំនួន៥នាក់ ដូច្នេះការ ឃាត់ខ្លួនរបស់ នគរបាលនេះ គឺអាចនិងស្វែងរកជនដៃដល់ឃើញជាមិនខាន។

ប្រភពបានបន្តថា ចំពោះការយាមកាមនៅទីនេះ គឺលោកបានដាក់ផែនការតឹងរ៉ឹងណាស់ បើមានអ្នកប្លែកមុខ គឺត្រូវត្រួតពិនិត្យ ឲ្យបានច្បាស់លាស់ ហើយនៅថ្ងៃកើតហេតុនេះ គឺពុំមានមុខប្លែកមុខចេញចូលនោះទេ ។

ទោះបីជាយ៉ាងណាក៏ ដោយក្នុងករណីឃាតកម្មនេះ ពុំទាន់មានប្រភពច្បាស់លាស់ ពីអត្តសញ្ញាណជន ដៃដល់នៅឡើយទេ ហើយពេលនគរបាល កំពុងតែធ្វើការស្រាវជ្រាវយ៉ាង យកចិត្តទុកដាក់បំផុត ៕

រឿងឃាតកម្ម លើស្ត្រីជនជាតិចិន នគរបាល សង្ស័យមិត្តភក្តិ ជាអ្នកសម្លាប់
រឿងឃាតកម្ម លើស្ត្រីជនជាតិចិន នគរបាល សង្ស័យមិត្តភក្តិ ជាអ្នកសម្លាប់
រឿងឃាតកម្ម លើស្ត្រីជនជាតិចិន នគរបាល សង្ស័យមិត្តភក្តិ ជាអ្នកសម្លាប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត