បុរស​ចំណាស់​ស្រវឹងស្រា​ចុះ​ងូតទឹក​ប្រឡាយ​លង់​ស្លាប់

ខេត្តបាត់ដំបង ៖ ​សេចក្តីរាយការណ៍​ឱ្យ​ដឹងថា ​កាលពីវេលាម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៦ ​វិច្ឆិកា ​២០១៥ នេះ ស្ថិត​​នៅ​​ចំណុច​ភូមិ​ស្ពាន ឃុំ​គាស់​ក្រឡ ស្រុក​គាស់​​ក្រឡ​​ បុរស​​​ម្នាក់​​​​ស្រវឹងស្រាជោកខ្លួន បានចុះទៅងូតទឹកប្រឡាយ​នៅខាងមុខផ្ទះ បណ្តាល​ឱ្យ​លង់ស្លាប់
ភ្លាមៗ ។

ប្រភពបានឱ្យ​ដឹងថា បុរសរងគ្រោះ​ឈ្មោះ​ដឹក ឌឿ អាយុ៤៧​​ឆ្នាំ មានទីលំនៅក្នុង​ភូមិកើតហេតុខាងលើ ​។ បច្ចុប្បន្ន សពជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើកោសល្យវិច័យរួច បានប្រគល់​ឱ្យក្រុមគ្រួសារ​ធ្វើបុណ្យតាមប្រពៃណី ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព