សហភាពសហព័ន្ធ​សហជីព​​កម្ពុជាចំនួន៣៣ស្នើ​សុំ​ឱ្យ​រដ្ឋ​សភា​ដាក់​បញ្ចូល​​សំណើ​ទៅ​ក្នុង​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព

រាជ​ធានី​ភ្នំពេញ​ ៖ អ្នកតំណាង​ចំនួន​ជាង៤០​នាក់​មក​ពី​សហ​ព​ភាព សហព័ន្ធ​សហជីព​ចំនួន៣៣ បាន​យក​ញត្តិ​មួយ​ច្បាប់​ទៅ​ដាក់​ជូន​រដ្ឋ​សភាជាតិ ដើម្បី​ស្នើ​សុំ​បញ្ចូល​សំណើ​រួម​របស់​សហជីពដែល​បាន​ស្នើសុំ​កាលពី​ថ្ងៃ​ទី១៤ ​កក្កដា ​​២០១៥ និង​ថ្ងៃ​ទី៣០ ​កក្កដា ​​២០១៥ ដើម្បី​បញ្ចូល​ទៅ​ក្នុង​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​។

​ការ​មក​ដាក់​ញត្តិ​ទាមទារ​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង៩ ​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី១៦ ​វិច្ឆិកា ​​២០១៥ នៅ​ខាង​មុខ​រដ្ឋ​សភាជាតិ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​៕