Browser មួយ​នេះ​អាច​ទាញ​យក​វីដេអូ ឬ Mp3 ពី​វេបសាយ YouTube ដោយ​មិន​ចាំបាច់​ត្រូវ​តម្លើង​កម្មវិធី​អ្វីឡើយ!

Baidu Browser គឺជាកម្មវិធីមួយ ដូចទៅនឹង Chrome Browser និង Firefox Browser ដែរ ដោយវាអាច អោយលោកអ្នក ធ្វើការរុករក បើកគេហទំព័រ ផ្សេងៗ ជាដើម។ ចំពោះ Browser មួយនេះដែរ នៅក្នុងប្រទេស កម្ពុជាយើង គឺមិនសូវមាន អ្នកប្រើប្រាស់ ច្រើនទេ ដោយឡែក នៅក្នុង ប្រទេសចិនវិញ មានអ្នក ប្រើប្រាស់វា ច្រើនណាស់ ហើយថ្មីៗ នេះដែរ វាត្រូវបាន ទទួលចំណាត់ ថ្នាក់លេខ 4 ទូទាំង សកលផងដែរ នេះបើ យោងតាម គេទំព័រ Alexa។

Browser មួយ​នេះ​អាច​ទាញ​យក​វីដេអូ ឬ Mp3 ពី​វេបសាយ YouTube ដោយ​មិន​ចាំបាច់​ត្រូវ​តម្លើង​កម្មវិធី​អ្វីឡើយ!

បកមកវិញ អ្វីដែលកាន់តែ ធ្វើអោយ ពិសេសនោះគឺ វាអាចអោយ លោកអ្នកអាច ធ្វើការ ទាញយក វីដេអូ និង​ Mp3 ចេញពី វេបសាយ YouTube បានដោយ មិនចាំបាច់ ត្រូវតម្លើង កម្មវិធីជំនួយ ដូចជា Internet Download Manager ឡើយ។

និយាយរួមទៅ គឺលោកអ្នក គ្រាន់តែ បើកកម្មវិធី Browser នេះ រួចចូល ទៅកាន់ វេបសាយ YouTube បន្ទាប់មក ធ្វើការជ្រើសរើស បទចម្រៀង ឬវីដេអូ ណាមួយ ដែលលោកអ្នក ចង់ទាញយក ហើយវានឹងលោត ប៊ូតុងដោនឡូត នៅខាងលើ វីដេអូនោះ តែម្តង។

ទស្សនាវីដេអូអំពីរបៀបទាញយក វីដេអូពី YouTube៖

បញ្ជាក់៖ សម្រាប់ការទាញយក វីដេអូពី YouTube នោះ គឺវាមាន សមត្ថភាព អាចទាញយក បានត្រឹមតែ កម្រិត 720p តែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត លោកអ្នក ក៏អាច ទាញយក វីដេអូនោះ ជាប្រភេទ Mp3 បានផងដែរ។

បន្ថែមពីនេះ Baidu Browser ក៏មានការ ប្រើប្រាស់ ដូចទៅនឹង Chrome Browser ដែរ ពោលគឺ លោកអ្នក ធ្លាប់ប្រើប្រាស់ Chrome Browser យ៉ាងណានោះ ការប្រើប្រាស់ នៅលើ Baidu Browser ក៏ដូច្នោះដែរ។

  • ដោយ: Mai
  • 3:17 PM, 16 November
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ