លោក ​សម រង្ស៊ី ​បាត់បង់​ទាំង​ស្រុង​នូវ​សិទ្ធិ​ បុព្វសិទ្ធិ​ និង​សមាជិក​ភាព​ជា​សមាជិក​រដ្ឋសភា ​

គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៃ​ប្រទេស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​បាន​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ ​ដើម្បី​ពិភាក្សា​លើ​របៀប​វារៈ​ចាំបាច់​ចំនួន​៣ ​ក្នុ​ងនោះ​ការ​ពិនិត្យ​លើ​របាយការណ៍​ស្តីពី​សំណុំ​រឿង ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​អនុវត្ត​ទោស​ទៅ​លើ​លោក សម រង្ស៊ី​ ត្រូវ​បាន​ចាត់​ទុក​ជា​របៀប​វារៈ​សំខាន់។