រដ្ឋសភាពិភាក្សា​និងអនុម័តសេចក្តីព្រាង​ច្បាប់ហិរញ្ញវត្ថុសម្រាប់​គ្រប់គ្រងឆ្នាំ២០១៦​នៅថ្ងៃទី៣០វិច្ឆិកា

រាជធានីភ្នំពេញ ៖ ​រដ្ឋសភាជាតិនឹង​លើកយកសេចក្តីព្រាង​ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់​គ្រប់គ្រងឆ្នាំ២០១៦ ​មកធ្វើការពិភាក្សា ​និងអនុម័តនៅថ្ងៃទី៣០ ​វិច្ឆិកាខាងមុខនេះ​ ។

បើតាមសេចក្តីជូនដំណឹង​របស់អគ្គលេខាធិការ​រដ្ឋសភាចុះថ្ងៃទ១៦​ វិច្ឆិកាដដែលបាន​បញ្ជាក់ទៀតថា​ ក្រៅពីពិភាក្សា ​និងអនុម័តសេចក្តីព្រាង​ច្បាប់ស្តីពី​​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រងឆ្នាំ២០១៦​ ​សម័យប្រជុំរដ្ឋសភាលើកទី៥ ​នីតិកាលទី៥ ​ប្រព្រឹត្តទៅក្រោមអធិបតីភាព​សម្តេចអគ្គមហាពញាចក្រី ​ហេង សំរិន ​ប្រធានរដ្ឋសភា ​ក៍នឹងធ្វើការពិភាក្សា​និង​អនុម័តសេចក្តី​ព្រាងច្បាប់​ស្តីពីស្ថិតិផងដែរ ៕