គ​ណៈ​កម្មការ​អន្តរ​ក្រសួង​​ត្រៀម​រៀបចំ​ពិធី​បុណ្យ​​សមុទ្រនាថ្ងៃខាងមុខ

ខេត្តកំពត ៖ គណៈកម្មការ​អន្តរក្រសួង​កំពុង​តែម​មារ​ញឹក​ក្នុង​ការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ ដែល​ពេលវេលា​នៅ​សល់​តែ​៣០​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ ។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៥ នេះ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង បាន​រៀបចំ​កិច្ចប្រជុំ​ជាមួយ​អនុ​គណៈកម្មការ ដើម្បី​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ធ្វើ​បាន​ប៉ុណ្ណា​ហើយ​មក​ដល់​ពេល​នេះ ។

នៅ​ក្នុង​កិច្ចប្រជុំ​នោះ អនុ​គណៈកម្មការ​បាន​រាយការណ៍​ថា បុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​ឆ្នាំ​នេះ នឹង​មាន​ជាង​ស្តង់​ចូលរួម​១៦០​ស្តង់ នឹង​មក​ដាក់​លក់​ផលិតផល ម្ហូបអាហារ និង​ផលិតផល​ទេសចរណ៍​របស់​ខ្លួន​។ ក្នុង​នោះ​មាន​ស្តង់​របស់​ខេត្ត ស្តង់​របស់ FESMCC ស្តង់​សមាគម​ន៍ និង​ស្តង់​ក្រសួងទេសចរណ៍ រួម​ទាំង​ស្តង់​ដែល​លក់ទំនិញ​មួយ​ចំនួន​ទៀត​។

លោក ថោ​ង ខុន បាន​ធ្វើការ​ណែនាំ​ឱ្យ​ស្តង់​ខ្មែរ ត្រូវធ្វើ​យ៉ាងណា ផលិត​ម្ហូបអាហារ​ខែ្ម​រ​ឱ្យ​បាន​ច្រើន ពីព្រោះ​ភ្ញៀវ​នឹង​មក​លេង​ក្នុង​ពិធីបុណ្យ​ច្រើន​ជាង​ឆ្នាំ​ណា​ៗ​ទាំងអស់ អាស្រ័យ​ដោយ​ខេត្តកំពត​នៅ​ជិត​ទីលំនៅ​ឋាន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព