ព្រឹត្តិការណ៍ «ខ្ញុំ​​លឿន​បំផុត​»​​ របស់ Smart បាន​ទៅ​ដល់​ខេត្ត​ចំនួន​៣ទៀតហើយ


ព្រឹត្តិការណ៍ «ខ្ញុំ​​លឿន​បំផុត​»​​ របស់ Smart បាន​ទៅ​ដល់​ខេត្ត​ចំនួន​៣ទៀតហើយ

កាល​ពី​ខែ​មុន​ក្រុមហ៊ុន Smart បាន​ប្រកាសការ​ប្រ​គំតន្ត្រី​ដ៏​ធំ​អស្ចារ្យក្នុង​ឆ្នាំ201​​5 ខណៈ​ប្រព័ន្ធ 4G LTE របស់ Smart​ ​អាច​រក​បាន​នៅ​គ្រប់​ខេត្ត​ក្រុង​ចំនួន​25 នៃ​ប្រទេស​កម្ពុជា​។ ជា​ផ្នែក​មួយ​នៃ​ការ​ប្រ​គំ​តន្ត្រី​ឆ្នាំ201​​5 ក្នុង​ដំណើរស៊េរី​ព្រឹត្តិការណ៍ ​មេ​ហ្គា Smart នឹងមានការ​ប្រកួត​ប្រជែង​ថ្នាក់​ជាតិ​ដើម្បី​ស្វែង​រក​បុរស​និងនារី ​ដែល​រត់​លឿន​បំផុត​ក្នុង​ប្រទេស​​កម្ពុជា​​ដែល​មាន​ឈ្មោះ​ថា ​ «​ខ្ញុំ​លឿន​បំផុត​»​។ស​ប្តា​ហ៍​មុនព្រឹត្តិការណ៍​នេះ​បាន​ប្រារព្ធ​ធ្វើ​នៅ​ជុំ​ទី​បួន​ ​ក្នុងខេត្ត​បី​ទៀត​គឺ​ ខេត្តព្រះវិហារ​ សៀមរាប​ និង​ខេត្ត​ស្វាយ​រៀង ​បាន​រក​ឃើញ​ដៃ​គូ​ប្រកួត​ប្រជែងចំនួន​8រូប ដើម្បី​បន្ត​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​នៅ​ខែ​ក្រោយ​។

 

ខាង​ក្រោម​នេះ ​គឺជា​ឈ្មោះ​បេក្ខជន​ដែល​មាន​ល្បឿន​លឿន​បំផុត​សម្រាប់​ជុំទី៤ នៅក្នុងខេត្តទាំងបី ហើយពួកគេ​នឹង​ទៅប្រកួត​ប្រជែង​វគ្គ​ផ្តាច់​ព្រ័ត្រ​ដើម្បី​ឈ្នះ​រង្វាន់ជា​សាច់ប្រាក់​5000ដុល្លារ​អាមេរិក​។
 

ព្រឹត្តិការណ៍ «ខ្ញុំ​​លឿន​បំផុត​»​​ របស់ Smart បាន​ទៅ​ដល់​ខេត្ត​ចំនួន​៣ទៀតហើយ

 

ព្រឹត្តិការណ៍ «ខ្ញុំ​លឿន​បំផុត​»​​ របស់Smart​ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ចំនួន​៣​ទៀត​រួម​មាន​ខេត្ត​ព្រះសីហនុ ស្ទឹង​ត្រែង និង​ខេត្ត​ព្រៃ​វែង ​នៅ​ថ្ងៃ​ទី២១ ខែ​វិច្ឆិកាខាងមុខនេះ។ តើ​លោក​​អ្នក​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ? លោក​អ្នក​អាច​ចុះ​ឈ្មោះ​ក្នុង​កម្មវិធី​នេះ​បាន​ដោយ​គ្រាន់​តែ​ចុច​ http://www.smart.com.kh/register-here-to-join-the-race។
 

ព្រឹត្តិការណ៍  «ខ្ញុំ​លឿន​បំផុត​»​​​ ​បាន​ចាប់​ផ្តើ​ម​នៅ​ថ្ងៃ​ទី31 ខែ​តុលា​ឆ្នាំ 201​​5 ​នឹង​បន្ត​ជា​រៀង​រាល់​ថ្ងៃ​សៅរ៍​ ឆ្ពោះ​ទៅ​រក​ការ​ប្រកួត​ប្រជែង​នៅ​ទីតាំង​ចំនួន23​ ផ្សេង​ទៀត​ ហើយនិងបញ្ចប់​នៅ​ថ្ងៃ​ទី11 ខែ​ធ្នូ ​ឆ្នាំ 201​​5 នៅ​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ​។ អំឡុង​ពេល​នៃ​ការ​ប្រកួត​ប្រជែង​ក្នុង​តំបន់​នេះ​យើង​នឹង​រក​ឃើញ​យ៉ាង​ហោច​ណាស់​​បុរស១រូប និងនារី១រូប ដែលលឿនបំផុត ​ដើម្បី​រត់​ដណ្តើម​ពាន​រង្វាន់​វគ្គ​ផ្តាច់​ព្រាត់​នៅ​ភ្នំពេញ ​៕