គេហដ្ឋាន​​​ថ្លៃ​ជាង​គេ​នៅ​អាមេរិក​​ ដាក់​លក់​ជា​ថ្មី តម្លៃ​១៥៩លាន​ដុល្លារ​

ភូមិគ្រឹះ​​​មួយ​នៅ​​​រដ្ឋ​​ Florida ​ដែល​ធ្លាប់​ស្ថិត​ក្នុង​​​​ចំណោម​​បញ្ជី​​​​​​គេហដ្ឋាន​ថ្លៃ​ជាង​គេ​​​​​​​​ក្នុង​សហរដ្ឋអាមេរិក ពេល​​នេះ​បាន​ត្រឡប់​មក​ក្នុង​ទីផ្សារ​​អចលនទ្រព្យ​វិញ ហើយ​មាន​តម្លៃ​ថ្លៃ​ជាង​មុន​​ទៀត។

គេហដ្ឋាន​​​ថ្លៃ​ជាង​គេ​នៅ​អាមេរិក​​ ដាក់​លក់​ជា​ថ្មី តម្លៃ​១៥៩លាន​ដុល្លារ​
 
គេហដ្ឋាន​ឈ្មោះ Le Palais Royal ​​​​​​​​ទំហំ​​៥៥៧៤,១៨​​ម៉ែត្រ​ការ៉េ​ ក្នុង​អំឡុង​មួយ​ឆ្នាំ​ពេល​មិន​ទាន់​សង់​បង្ហើយ​រួច​​ គឺ​មាន​តម្លៃ​១៣៩​លាន​ដុល្លារ​​។ ពេល​នេះ​ការ​សង់​ក្នុង​គេហដ្ឋាន​​បាន​រួច​រាល់​ជា​ស្ថាពរ ​រី​ឯ​តម្លៃ​​​​ក៏​​ឡើង​តាម​ដែរ​គឺ​ពេល​នេះ​​មាន​តម្លៃ​​១៥៩​លាន​ដុល្លារ។

គេហដ្ឋាន​ប្រណិត​ធំ​ស្កឹមស្កៃ​​​ខាង​លើ​​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​​ដូច​ជា នៅ​ជាប់​​ឆ្នេរ​សមុទ្រ Hillsboro ​​មាន​កន្លែង​​​សម្រាប់​ធ្វើ​ពិធី​ជប់​លៀង​នៅ​ជាន់​ក្រោម​ដី កន្លែង​ជិះ​រំអិល​ស្គី​ទឹកកក កន្លែង​​សម្រាប់​​​​ប្រណាំង​រថយន្ត កន្លែង​បោះ​ប៊ូល​លីង និង​មាន​​ជាន់​សម្រាប់​ធ្វើ​ជា​ក្លិប​កម្សាន្ត​ជា​ដើម។
 
សព្វ​ថ្ងៃ​​វា​ជា​កម្មសិទ្ធិ​របស់​ លោក​ Robert Pereira ​ជា​សេដ្ឋី​ខាង​​សំណង់​​ដែល​មាន​បំណង​រស់​នៅ​ តែ​ពេល​នេះលោក​បាន​ប្តូរ​ចិត្ត​និង​លក់​វា​​ចោល។ ​នេះ​បើ​តាម Wall Street Journal។
 
ខាង​ក្រោម​ជា​ទិដ្ឋភាព​នៅ​ខាង​ក្នុង​គេហដ្ឋាន​ប្រណិត Le Palais Royal៖

គេហដ្ឋាន​​​ថ្លៃ​ជាង​គេ​នៅ​អាមេរិក​​ ដាក់​លក់​ជា​ថ្មី តម្លៃ​១៥៩លាន​ដុល្លារ​

គេហដ្ឋាន​​​ថ្លៃ​ជាង​គេ​នៅ​អាមេរិក​​ ដាក់​លក់​ជា​ថ្មី តម្លៃ​១៥៩លាន​ដុល្លារ​

Le Palais Royal មាន​​កន្លែង​ប្រណាំង​ឡាន កន្លែង​ជិះ​ស្គី បោះ​ប៊ូល ក្លិប​កម្សាន្ត និង​កន្លែង​ចត​ឡាន​បាន​ដល់​ទៅ​៣០​គ្រឿង
 
គេហដ្ឋាន​​​ថ្លៃ​ជាង​គេ​នៅ​អាមេរិក​​ ដាក់​លក់​ជា​ថ្មី តម្លៃ​១៥៩លាន​ដុល្លារ​
 
ក្នុង Le Palais Royal មាន​នូវ​រោង​ភាព​យន្ត​ផ្ទាល់​ខ្លួន​ជា​លក្ខណៈ​គ្រួសារ​​ដែល​​មាន​កន្លែង​អង្គុយ​​១៨​កន្លែង
 
គេហដ្ឋាន​​​ថ្លៃ​ជាង​គេ​នៅ​អាមេរិក​​ ដាក់​លក់​ជា​ថ្មី តម្លៃ​១៥៩លាន​ដុល្លារ​

គេហដ្ឋាន​​​ថ្លៃ​ជាង​គេ​នៅ​អាមេរិក​​ ដាក់​លក់​ជា​ថ្មី តម្លៃ​១៥៩លាន​ដុល្លារ​

គេហដ្ឋាន​​​ថ្លៃ​ជាង​គេ​នៅ​អាមេរិក​​ ដាក់​លក់​ជា​ថ្មី តម្លៃ​១៥៩លាន​ដុល្លារ​

គេហដ្ឋាន​​​ថ្លៃ​ជាង​គេ​នៅ​អាមេរិក​​ ដាក់​លក់​ជា​ថ្មី តម្លៃ​១៥៩លាន​ដុល្លារ​

ផ្នែក​​ខ្លះ​នៃ​សម្ភារៈ​ក្នុង​គេហដ្ឋានLe Palais Royal ក៏​មាន​លាយ​​មាស​​តម្លៃ​ជាង​៣​លាន​ដុល្លារ​ផង​ដែរ
 
គេហដ្ឋាន​​​ថ្លៃ​ជាង​គេ​នៅ​អាមេរិក​​ ដាក់​លក់​ជា​ថ្មី តម្លៃ​១៥៩លាន​ដុល្លារ​

គេហដ្ឋាន​​​ថ្លៃ​ជាង​គេ​នៅ​អាមេរិក​​ ដាក់​លក់​ជា​ថ្មី តម្លៃ​១៥៩លាន​ដុល្លារ​

ចុចអាន៖ ចូល​មើល​ផ្ទះ​​​ប្រណិត​របស់ Angelina Jolie ដែល​ដាក់​លក់​ក្នុង​តម្លៃ​២លាន​ដុល្លារ

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ businessinsider​​​​