Beckham ផ្តល់យោបល់​ឲ្យ Ronaldo វិល​មក Man U វិញ

David Beckham បាន​ជំរុញ​កីឡាករ Cristiano Ronaldo ត្រលប់​មកកាន់​ក្លិប​បិសាច​ក្រហម Manchester United វិញ​និង​គួរតែ​ចាក​ចេញពី​ក្លិប​យក្ស​អេស្បាញ Real Madrid បច្ចុប្បន្ន ខណៈដែល​អតីត​កីឡាករ​ខ្សែបម្រើ​រូបនេះ បាន​ឲ្យ​ដឹងថា រូបលោក​នឹង​ត្រលប់​មកវិញ ប្រសិនបើ​ក្លិប​ផ្តល់​ឳ​កាស​ឲ្យ បន្ទាប់ពី​ចាកចេញ​ពី​ក្លិប​កាលពី​ឆ្នាំ ២០០៣។

Christiano-Ronaldo

Ronaldo ធ្លាប់បាន​លេង​នៅ United នេះ​អស់​រយៈពេល ៦ឆ្នាំ​ប្រកបដោយ​ភាពជោគជ័យ​ខ្លាំង មុនពេល​ផ្ទេរ​ទៅកាន់​ក្លិប Real។ កីឡាករ​វ័យ ៣០ ឆ្នាំ និង​មាន​កុងត្រា​លេង​នៅ កីឡដ្ឋាន Santiago Bernabeu រូបនេះ កំពុងស្ថិត​ក្នុងការ​សង្ស័យ​ជាមួយនឹង​ក្លិប​តោ​ខៀវ Chelsea និង​ក្លិប​អ្នកមាន​បារាំង Paris Saint-Germain ចាប់អារម្មណ៍​ទិញយក ខណៈដែល United នេះ​ក៏​មានការ​អារម្មណ៍​យកមក​វិញ​ដែរ។

Beckham និយាយថា «ខ្ញុំ​មិនដែល​ផ្តល់យោបល់​ឲ្យ​នរណាម្នាក់ មក​ក្លិប United វិញ​ទេ។ ខ្ញុំ​នឹង​ព្យាយាម​មកវិញ ប្រសិនបើ​អាច។ Cristiano គឺជា​កីឡាករ​ដែលមាន​អ្នកគាំទ្រ​ច្រើន​និង​ចូលចិត្ត​នៅ United»។

អតីត​តារា​ឆ្នើម​បាល់​ទាត់​នេះ កំពុង​ស្ថិត​ក្នុង​ការ​ដឹក​នាំ​ក្រុម​តំណាង ចក្រភព​អង់គ្លេស និង​អៀរ​ឡង់ ធ្វើ​ការ​ប្រកួត​សប្បុរស​ធម៌ របស់​អង្គការ Unicef ជាក្រុម នៃ​ទ្វីប​ទាំង ៦។

នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ Beckham នឹង​វិល​មកលេង​ម្តងទៀត​នៅ Old Trafford ជា​ការប្រកួត​ចុងក្រោយ​នៃ ប្រាំពីរ​ទ្វីប ប្រាំពីរ​ប្រកួតជាប់ៗគ្នា ក្នុង​ទ្វីប អង់តាក់ទិក អាមេរិក​ខាងជើង អាមេរិក​ខាងត្បូង អាស៊ី អាហ្វ្រិក និង​អូស្ត្រាលី ៩ ថ្ងៃ​មកនេះ។