លោក អ៊ុ សំអាន៖ រាជរដ្ឋាភិបាលហ៊ាន ចាប់ខ្លួន លោក សម រង្ស៊ី លោក សម រង្ស៊ី នឹងក្លាយជា វីរជនខ្មែរពិត

ភ្នំពេញ៖ តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ដែលកំពុងនៅ សហរដ្ឋអាម៉េរិក  លោក អ៊ុ សំអាន បានថ្លែងក្នុង បណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ថា បើរាជរដ្ឋាភិបាលកម្ពុជា ហ៊ានចាប់ខ្លួន លោក សម រង្ស៊ីនោះ លោក សម រង្ស៊ី នឹងក្លាយទៅជា វីរជនខ្មែរពិតៗ និងក្លាហានបំផុត។

លោកអ៊ុ សំអាន បានសរសេរបន្តថា  “បើរដ្ឋាភិបាលហ៊ាន ចាប់ខ្លួនលោក សម រង្ស៊ី នោះលោក សម រង្ស៊ី នឹងក្លាយ ជាវីរជនខ្មែរពិតៗ ហើយការចាប់ខ្លួននេះនឹងធ្វើឲ្យ គណបក្សសង្រ្គោះជាតិ ឈ្នះឆ្នោតភ្លួកទឹកភ្លូកដី នៅឆ្នាំ២០១៨ ដូចគណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី នៅភូមា។លោក សម រង្ស៊ី នឹងក្លាយជា អ៊ុង សានស៊ូជីទី២ នៅអាស៊ី ហើយអាចនឹងបានទទួលពានរង្វាន់ណូបែល សន្តិភាពដូចលោកស្រី អ៊ុង សានស៊ូជី ផងដែរ។ ប្រជាពលរដ្ឋខ្មែរនឹង អរគុណលោក ហ៊ុន សែន ដែលបានជួយឲ្យប្រជាប្រិយភាព លោក សម រង្ស៊ី ឈានដល់ចំណុចកំពូល និងលោក ហ៊ុន សែន ជួយឲ្យមានការផ្លាស់ប្តូរ ឆ្នាំ២០១៨ ព្រមទាំងអរគុណលោក ហ៊ុន សែន ដែលនឹងជួយធ្វើឲ្យ គណបក្ស សង្គ្រោះជាតិ ឈ្នះឆ្នោតភ្លូកទឹកភ្លូកដីឆ្នាំ២០១៨ ដើម្បីជួយឲ្យកម្ពុជាចេញផុត ពីក្តីស្រមៃហូជីមិញ នៃដំណើរឆ្ពោះ មកទិសខាងលិច”។

លោកបន្តថា ការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី ជាការបង្វែដានមួយទៀត ក្រៅពីបញ្ហាព្រំដែនគឺបង្វែដានពីការ ស្វែងរកចាប់ខ្លួន អ្នកនៅពីក្រោយខ្នងនិងអ្នកមួយចំនួនទៀត វាយអ្នកតំណាងរាស្រ្ត។

អមដោយការលើកឡើងនូវពាក្យពេជន៍ ទាំងអស់នេះ លោក អ៊ុ សំអាន ក៏បានភ្ជាប់មកជាមួយរូបភាព២សន្លឹក ទី១ អំពីលោក សម រង្ស៊ី លើកដៃកសិករនៅស្វាយរៀង និងមួយសន្លឹកទៀតរូបភាពបុរសមួយ ក្រុមព្រួយវាយ តំណាងរាស្រ្ត៕

លោក អ៊ុ សំអាន៖ រាជរដ្ឋាភិបាលហ៊ាន ចាប់ខ្លួន លោក សម រង្ស៊ី លោក សម រង្ស៊ី នឹងក្លាយជា វីរជនខ្មែរពិត

លោក អ៊ុ សំអាន៖ រាជរដ្ឋាភិបាលហ៊ាន ចាប់ខ្លួន លោក សម រង្ស៊ី លោក សម រង្ស៊ី នឹងក្លាយជា វីរជនខ្មែរពិត