រឿង 007 វគ្គថ្មី «SPECTRE» បំបែកឯតទគ្គកម្ម រកចំណូល បានច្រើនបំផុត

ភ្នំពេញ៖ ខ្សែភាពយន្ត SPECTRE  បានបំបែកឯតទគ្គកម្ម BOX OFFICE សឹងតែគ្រប់ទីផ្សារនៃ ការផលិតភាពយន្ត ដែលបានចេញធ្វើឲ្យក្លាយ ទៅជាសមិទ្ធផល ជាប្រវត្តិសាស្រ្ត មួយសម្រាប់ ប្រទេសអង់គ្លេស។

សរុបនៃការ ចាក់បញ្ចាំង នៅក្នុងតំបន់ចំនួន៦កន្លែង ខ្សែភាពយន្តនេះបាន រកចំណូលបានចំនួន ៨០,៤លាន ដុល្លារអាមេរិក។ សម្រាប់ក្នុងប្រទេសអង់គ្លេស ខ្សែភាពយន្តបានរកចំណូល ពីការបញ្ចាំងលើកដំបូង ប្រហែលជា ៦៣,៨លានដុល្លារអាមេរិក ក្នុងសប្តាហ៍ដំបូង ធ្វើឲ្យខ្សែភាពយន្តនេះបំបែកឯតទគ្គកម្ម ការចាក់បើកសម្ភោធ ភាពយន្តដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្ត BOX OFFICE ប្រចាំប្រទេសអង់គ្លេស។

SPECTRE ដណ្តើមយកឯតទគ្គកម្មការចាក់បើកសម្ភោធភាពយន្តដ៏ធំបំផុតនេះពីខ្សែភាពយន្ត Harry Potter and the Prisoner of Azkaban ដែលបានសមោ្ភធនៅក្នុងថ្ងៃច័ន្ទដូចគ្នា និងរកចំណូលបានពីការលក់សំបុត្រថ្ងៃ ដំបូងចំនួន ២៣,៨៨លានផោន។ SPECTRE ក៏ជាប់ជាខ្សែភាពយន្តដែលលក់សំបុត្រ បានច្រើនបំផុតនៅក្នុង៧ថ្ងៃដំបូង នៅ ក្នុងប្រវត្តិសាស្រ្ត BOX OFFICE ប្រចាំប្រទេសអង់គ្លេស ដណ្តើមយកជ័យជំនះពីខ្សែភាពយន្ត James Bond ភាគមុន គឺរឿង SKYFALL។

SPECTRE គឺជាខ្សែភាពយន្ត James Bond ទី២៤ ដែលជា Franchise ខ្សែភាពយន្តដែលវែងជាងគេ និងទទួលបាន ភាពជោគជ័យច្រើនបំផុតក្នុងវិស័យភាពយន្ត។ ខ្សែភាពយន្តនេះបានចាក់បញ្ចាំងលើកដំបូងនៅរោងភាពយន្តចំនួន ៦៤៧ និង ផ្ទាំងសំពត់សរចំនួន ២៥០០ ដែលធ្វើឲ្យខ្សែភាពយន្តនេះទទួលបានចាក់បញ្ចាំង ច្រើនជាងគេនៅក្នុង ប្រទេសអង់គ្លេស និង អៀកទ្បង់។

SPECTRE មិនត្រឹងតែបំបែកឯតទគ្គកម្ម BOX OFFICE នៅក្នុងប្រទេសអង់គ្លេសនោះទេ ប៉ុន្តែគឺបំបែកឯតទគ្គកម្ម BOX OFFICE ជាប្រវត្តិសាស្ត្រសឹងតែគ្រប់ទីផ្សារនៃការផលិតភាពយន្តដែលបានចេញជុំវិញពិភពលោក។

ចំណែកឯប្រទេសហូទ្បង់វិញ SPECTRE បានរកចំណូលបាន ៣,៣លានអឺរ៉ូ ច្រើនជាងខ្សែភាពយន្តភាគមុនគឺរឿង Skyfall  ដែលរកចំណូលបាន ៣,៩លានដុល្លារអាមេរិក រួមបញ្ចូលទាំង Previews។

ចំណែកឯទីផ្សារ ភាគខាងជើងវិញ ដែលនាំចូលដោយ MGM ខ្សែភាពយន្ត SPECTRE រកចំណូលបាន ១២,៧ លានដុល្លារអាមេរិក បង្កើតជាឯតទគ្គកម្មលក់សំបុត្រនៅក្នុងប្រទេសហ្វាំងទ្បង់ និង នរវេយច្រើនជាង Skyfall ដែលនៅហ្វាំងទ្បង់រកចំណូលបាន 2.35លានអឺរ៉ូ ($2.63លាន) និងនៅក្នុងនរវេយរកចំណូលបាន $2.88 លាន ដុល្លារ។ ខ្សែភាពយន្តនេះក៏បានលក់សំបុត្រដាច់ច្រើនជាងគេ សម្រាប់៣ថ្ងៃដំបូងនៅក្នុង ប្រទេសដាណឺម៉ាក ប្រហែលជា $4.21លានដុល្លារ ច្រើនជាង Skyfall។ នៅស៊ុយអែឌវិញ SPECTRE រកចំណូលបានប្រហែល $2.97 លានដុល្លារដែលជាលទ្ធផលដ៏អស្ចារ្យមួយលើសពីការលក់សំបុត្ររបស់ Skyfall ជាង៣០%។

 ទាំងអស់គ្នាអាច ទស្សនាSpectre បានដែលមានចាក់បញ្ចាំងគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះតទៅ។
ទស្សនា Trailer នៅទីនេះ

រឿង 007 វគ្គថ្មី «SPECTRE» បំបែកឯតទគ្គកម្ម រកចំណូល បានច្រើនបំផុត

រឿង 007 វគ្គថ្មី «SPECTRE» បំបែកឯតទគ្គកម្ម រកចំណូល បានច្រើនបំផុត

រឿង 007 វគ្គថ្មី «SPECTRE» បំបែកឯតទគ្គកម្ម រកចំណូល បានច្រើនបំផុត