ចំណុច​មួយ​ដែល​អ្នក​អាច​មើល​រំលង​នៅ​ពេល​លុប​រូបភាព​លើ​ iPhone

ចំណុច​មួយ​ដែល​អ្នក​អាច​មើល​រំលង​នៅ​ពេល​លុប​រូបភាព​លើ​ iPhone

អ្នក​ប្រើ​ប្រាស់​ទូរសព្ទ​ iPhone ភាគ​ច្រើន​នៅ​ពេល​ដែល​ពួក​គេ​ចង់​រក្សា​ទុក​នូវ​ទំហំ​អង្គ​ចងចាំ​ខ្លះ​គឺ​តែង​លុប​រូបភាព​ ឬ វីដេអូ​​មិន​ត្រូវ​ការ​នៅ​ក្នុង​ទូរសព្ទ​ចោល។ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​នឹង​មិន​អាច​​ធ្វើ​ឲ្យ​អង្គ​ចងចាំ​​សល់​ទំហំ​ទំនេរ​នោះ​ទេ ​ប្រសិន​បើ​មិន​បាន​ឆ្លង​កាត់​ដំណាល់​កាល​មួយ​ទៀត​នោះ។

 

ចំណុច​មួយ​ដែល​អ្នក​អាច​មើល​រំលង​នៅ​ពេល​លុប​រូបភាព​លើ​ iPhone

 

​មូលហេតុ​គឺ​ដោយ​សារ​តែ​ចាប់​ពី​ iOS 8 ឡើង​ទៅ​ក្រុមហ៊ុន​ Apple បាន​ធ្វើ​ការ​បន្ថែម​នូវ​អាល់ប៊ុម​ថ្មី​ចូល​ទៅ​ក្នុង​កម្មវិធី​ Photo នោះ ​គឺ​ “Recently Deleted”។ អាល់ប៊ុម​ថ្មី​មាន​នាទី​រក្សា​ទុក​នូវ​រូបភាព​ដែល​បាន​លុប​ចេញ​ពី​ទូរសព្ទ​រយៈ​ពេល​៣០​ថ្ងៃ​ បន្ទាប់​ពី​៣០​ថ្ងៃ​នោះ​វា​នឹង​លុប​ចេញ​ពីរ​ទូរសព្ទ​ដោយ​ស្វ័យប្រវត្តិ។

 

ហេតុ​នេះ​ដើម្បី​ធ្វើ​ឲ្យ​អង្គ​ចងចាំ​​សល់​ទំហំ​ទំនេរ​ ​អ្នក​​ត្រូវ​បន្ត​​លុប​រូបភាព​ចេញ​ពី​អាល់ប៊ុម​​ “Recently Deleted” ដោយ​អនុវត្ត​តាម​វិធី​ខាង​ក្រោម៖ ​​​​

 

@បន្ទាប់​ពី​បាន​លុប​រូបភាព​រួច​រាល់​ហើយ ​ត្រលប់​ទៅ​កាន់​​មីនុយ​ Albums ស្វែង​រក​អាល់ប៊ុម​​ “Recently Deleted” រួច​ចុច​លើ​វា

 

ចំណុច​មួយ​ដែល​អ្នក​អាច​មើល​រំលង​នៅ​ពេល​លុប​រូបភាព​លើ​ iPhone

 

 

@បន្ទាប់​មក​ធ្វើ​ការ​លុប​រូបភាព​ដែល​មាន​ក្នុង​អាល់ប៊ុម នោះ​ជា​ការស្រេច​​​​

 

ចំណុច​មួយ​ដែល​អ្នក​អាច​មើល​រំលង​នៅ​ពេល​លុប​រូបភាព​លើ​ iPhone

 

 

ចុច​អាន៖ ព្រលាន​យន្តហោះ​ណា​ដែល​មាន​ Wi-Fi ល្បឿន​លឿន​ជាង​គេ?

 

 

ចំណុច​មួយ​ដែល​អ្នក​អាច​មើល​រំលង​នៅ​ពេល​លុប​រូបភាព​លើ​ iPhone

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ BusinessInsider​​​​​​​​

នាំមកជូនដោយ

ចំណុច​មួយ​ដែល​អ្នក​អាច​មើល​រំលង​នៅ​ពេល​លុប​រូបភាព​លើ​ iPhone