ក្មេងប្រុស​ម្នាក់​រាលកៃ​គ្រាប់​ព្រួញ​បាញ់​កណ្តុរ​ត្រូវ​ជាប់​ក្រោម​ក្លៀក

បន្ទាយមានជ័យ:  ក្មេងប្រុស​ម្នាក់​បានទទួល​រងរបួស យ៉ាងដំណំ​ចំ​ក្រោម​ក្លៀក​ខាងស្តាំ ដោយសាររាលកៃ​គ្រាប់​ព្រួញ​បាញ់​សត្វ​កណ្តុរ ខណៈ​ក្មេងរងគ្រោះ​​បាន​ដើរ​ជាមួយ​ក្មេងប្រុស​ម្នាក់ទៀត នាំគ្នា​រក​បាញ់​សត្វ​កណ្តុរ​។​ហេតុការណ៍​កើតឡើង​កាលពី​វេលាម៉ោង​៨​យប់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​អន្លង់​ស្តី ឃុំ​បួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​ក្មេងប្រុស​២​នាក់​ឈ្មោះ អៀ​ប វីន ភេទប្រុស អាយុ​១៤​ឆ្នាំ ជា​ក្មេងរងគ្រោះ និង​ឈ្មោះ ស្រៀ​ង ស្រេង ភេទ​ប្រុស អាយុ​១៤ឆ្នាំ​ជា​អ្នក​កាន់​ព្រួញ អ្នក​ទាំង​២​នាក់​រស់នៅ​ភូមិ​ខាងលើ​ជាមួយគ្នា បាននាំគ្នា​ដើរទៅរក​បាញ់​សត្វ​កណ្តុរ ដោយ​ក្មេងរងគ្រោះ​ឈ្មោះ អៀ​ប វីន ដើរ​ពីមុខ ចំណែក​ក្មេងឈ្មោះ ស្រៀ​ង ស្រេង ដើរ​នៅ​ពីក្រោយ​។​

​លុះ​បន្ទាប់មក​ស្រាប់​ព្រួញ​ដែល​ដាក់​ផ្លែ​រួចហើយ​នោះបាន​រាលកៃ​ត្រូវ​ក្មេង​ឈ្មោះ​អៀ​បវីន ធ្លាយ​ចំ​ត្រង់​ក្រោម​ក្លៀក​ខាងស្តាំ​ជាប់​គ្រាប់​ព្រួញ​នៅ​នឹង​តែម្តង​។​​បន្ទាប់មក​ក៏ត្រូវ​ក្រុមគ្រួសារ​បាន​នាំ​ក្មេងរងគ្រោះ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ធ្វើ ការវះកាត់​យកគ្រាប់​ព្រួញ​ចេញ​។​

​ចំពោះ​ករណី​ខាងលើនេះ​ជា​រឿង​អ​ចេតនា​រវាង​ក្រុមគ្រួសារ​ក្មេង​ទាំងពីរ​នាក់​ធ្វើការសម្របសម្រួល​គ្នា មិន​មានការ​ប្តឹងផ្តល់​គ្នា​នោះឡើយ​។​ដោយ​គ្រាន់តែ​ក្រុមគ្រួសារ​ភាគី​ក្មេង​កាន់​ព្រួញ​ជួយ​ថ្លៃ​ព្យាបាល​មុខរបួស​តែប៉ុណ្ណោះ​៕​