ខេត្តព្រៃវែង​រៀបចំ​ពិធី​ប្រណាំងទូកស្វា​គម​ន៍​ព្រះរាជ​ពិធីបុណ្យអុំទូក​ដែល​នឹង​ខិតចូល​មក​ដល់​​ឆាប់​ៗ​នេះ

ខេត្ត​ព្រៃវែង ៖ ពិធី​ប្រណាំងទូក គឺជា​ពិធី​ដ៏អ​ធឹ​ក​អធម​មួយដែល​ប្រជាពលរដ្ឋ​ខ្មែរតែងតែ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​នៅ​ខាង​មុខ​ព្រះ​បរមរាជវាំងដើម្បី​អបអរ​សារ​ទរ​ក្នុង​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ ដែល​ជា​បុណ្យប្រពៃណី​ជាតិ​ដ៏​ធំ​មួយ​របស់​ខ្មែរ​។

ក្នុង​ឆ្នាំ​២០១៥​នេះ បើ​ទោះបីជា​ពិធី​ប្រណាំងទូក​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រកាស​ផ្អាក​ក៏​ដោយ ប៉ុន្តែ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ គឺ​នៅ​តែ​បន្ត​រៀបចំ​ធ្វើ​ឡើងដើម្បី​ថែរក្សា​មរតក​វប្បធម៌​ដ៏​ប្រពៃ​នេះឱ្យ​នៅ​គង់វង្ស​។

ដោយឡែក​សំរាប់​ខេត្តព្រៃវែង កាលពី​ថ្ងៃ​ទី​១៥ ​វិច្ឆិកា ក៏​បាន​រៀបចំ​ធ្វើ​ពិធី​ប្រណាំងទូក​ដ៏​ធំ​មួយ​ដែរ​នៅ​លើ​ដង​ទន្លេមេគង្គ ត្រង់​ចំណុច​កំពង់ចម្លង​អ្នក​លឿង​ត្រើយ​ខាងកើត ដែល​ស្ថិត​ក្នុង​ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាមរ​ក៍ ក្រោម​អធិបតីភាព​សម្តេច​ក្រឡាហោម ស ខេ​ង និង​មាន​ទូក​ចូលរួម​ប្រណាំង​រហូត​ដល់​ទៅ​២៩​ទូក ក្នុង​នោះ​ទូក​ខ្លី​ខ្នាត​អន្តរជាតិ​មាន​ចំនួន​១៣​ទូក និង​ទូកង​ខ្នាត​វែង​លក្ខណៈ​ប្រពៃណី​មាន​ចំនួន​១៦​ទូក មក​ពី​ខេត្ត​ចំនួន​៤ គឺ​ខេត្តព្រៃវែង កណ្តាល ស្វាយ​រៀង និង​រតនៈគីរី​។

ពិធី​ប្រណាំងទូក​នេះ បាន​ចាប់ផ្តើម​ឡើង​នៅ​វេលា​ម៉ោង​៨​ព្រឹក ដោយ​ទូកប្រណាំង​ត្រូវ​ចេញដំណើរ​ពី​ចំណុច​គល់​ស្ពាន​ហ្សឹ​បា​សា (​ស្ពាន​អ្នក​លឿង​) ឆ្ពោះទៅ​កាន់​កង​ព័ន្ធទី​២​ដែល​ជាទី​ផ្តាច់​ព្រ័ត​ក្នុង​ចំងាយ​១៧០០​ម៉ែត្រ ដោយ​មាន​បងប្អូន​ប្រជាពលរដ្ឋ​រាប់រយ​ពាន់​នាក់នាំ​គ្នា​ឈរ​ទស្សនា​កំសាន្ត ទាំង​នៅ​មាត់ច្រាំង​ទន្លេ ទាំង​នៅ​លើ​ទូក​ក្នុង​ទន្លេ និង​នៅ​លើ​ស្ពាន​ហ្សឹ​បា​សា​ផង​ដែរ​៕

  • ខេត្តព្រៃវែង​រៀបចំ​ពិធី​ប្រណាំងទូកស្វា​គម​ន៍​ព្រះរាជ​ពិធីបុណ្យអុំទូក​ដែល​នឹង​ខិតចូល​មក​ដល់​​ឆាប់​ៗ​នេះ已关闭评论
  • 206 views
  • Hide Sidebar
    A+
Publish on:2015/11/16  Category:ក្នុងស្រុក