អភិបាល​ខេត្តព្រះវិហារដឹកនាំ​មន្ត្រីរាជការ​ជុំវិញ​ខេត្ត​ចុះ​ជួយ​ច្រូតស្រូវ​ប្រជា​ពលរដ្ឋ

ខេត្តព្រះវិហារ ៖ ​លោក អ៊ុំ ម៉ា​រ៉ា អភិបាល​ខេត្តព្រះវិហារ កាលពី​​ថ្ងៃ​ទី​១៤ ​វិច្ឆិកា ​២០១៥​ នេះ ឆ្លៀតឱកាស​ពី​ការងារ បាន​ដឹកនាំ​មន្ត្រី​រាជការ​ជុំវិញ​​ខេត្ត និង​កម្លាំង​ទាំង​៣​ប្រភេទប្រមាណ​ជា​២០០​នាក់ ចុះ​ជួយ​ច្រូតកាត់​ស្រូវរបស់​ប្រជាពលរដ្ឋ ស្ថិតនៅ​ភូមិ​ថ្នល់​បែក ឃុំ​ថ្មី ស្រុក​គូលែន ខេត្តព្រះវិហារ បន្ទាប់​ពី​​ធ្វើការ​ដាំ​ដុះកាលពី​រដូវវស្សា​កន្លង​មក ។

​លោកអ៊ុំ ម៉ា​រ៉ា ​បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្តព្រះវិហារតែងតែបាន​គិតគូរ​ដល់​សុខទុក្ខការ​រស់នៅ ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ខេត្តព្រះវិហារ ហើយ​ក៏​មានគ្រួសារ​ខ្លះ​​ជួប​ការ​លំបាក ទាំង​កាយសម្បទា ទាំង​កម្លាំង​ពលរដ្ឋ ក្នុងរដូវ​​វស្សា ដក​ស្ទូង ធ្វើស្រែ​ចម្ការ ជា​ពិសេស​នោះ គឺ​ស្ត្រី​ម៉េ​មា​យ គ្រួសារ​ចាស់ជរា​គ្មាន​ទីពឹង​តែ​ម្តង ដូច្នេះ​ហើយ ទើប​អាជ្ញាធរ​ខេត្ត​ព្រះ​វិហារ បានឆ្លៀ​តឱកាស​ពី​ការងារចុះ​មក​ជួយ​ប្រជាពលរដ្ឋ​ខាងលើ ដើម្បី​​ជួយ​សម្រួល​ដល់​កម្លាំង​​ពលកម្មរបស់​ប្រជាពលរដ្ឋ​ទាំង​អស់​​គ្នា ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព