ព័ត៌មាន​ចុងក្រោយនិងផ្លូវការ ៖​ លោក សម រង្ស៊ី លើកពេលមកភ្នំពេញយប់នេះ

រាជធានីភ្នំពេញ ៖ ​នៅលើបណ្តាញទំនាក់ទំនងសង្គម​ (Facebook) ផ្លូវការ លោក សម រង្ស៊ី ​ប្រធានគណបក្សសង្គ្រោះជាតិ​បានសរសេរបង្ហោះ​នៅប៉ុន្មាននាទី​មុននេះ​មាន​ខ្លឹមសារទំាងស្រុ​ថា ​"បន្ទាប់ពីបានពិគ្រោះ​យោបល់ជាមួយសហការីនៅកម្ពុជា​ និងអង្គការអន្តរជាតិទ្រទ្រង់​លទ្ធិប្រជាធិបតេយ្យមួយចំនួន​ ដែលបានស្នើឲ្យ​ខ្ញំុលៃលក​មកដល់​ភ្នំពេញពេលថ្ងៃ​ ​ចៀសវាងពេលយប់ ​ហើយបានស្នើឲ្យខ្ញំុទុក​ពេលបន្តិចឲ្យមជ្ឈដ្ឋានការទូត ​និងមិត្តបរទេសមួយចំនួន ​ មានពេលធ្វើអន្តរាគមន៍ ​រកដំណោះស្រាយ​ដោយសន្តិវិធី​ ចំពោះការកើនឡើងនៃ​អំពើហង្សាថ្មីៗនេះនៅប្រទេសកម្ពុជា​ ខ្ញំុមិនទាន់មកដល់ព្រលាន​យន្តហោះអន្តរជាតិភ្នំពេញ​នៅរាត្រីនេះទេ តែនឹងមកដល់ប្រទេស​​កម្ពុជាវិញ​ ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ"។