អ្នក​ស្លាប់​ដោយសារ​ការ​បាក់​ដី​នៅ​ចិន​ឡើង​ដល់​21​នាក់

អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៥ វិច្ឆិកា ថា ក្រោយ​ការ​បាក់​ដី​នៅ​ខេត្ត ZHEJIANG ភាគ​ខាងកើត​ចិន​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​២១​នាក់ ហើយ​មនុស្ស​១៦​នាក់​ទៀត​បាត់​ខ្លួន ។

ការ​បាក់​ដី​នេះ​កើត​មាន​កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា វេលា​ម៉ោង​២២​និង​៥០​នាទី នៅ​ភូមិ​លី​ដុ​ង សង្កាត់​យ៉ា​ស៊ី ស្រុក​លី​អាន​ឌូ ចំណុះ​ក្រុង LISHUI ខេត្ត ZHEJIANG ។ ការ​ហូរ​ភក់ និង​ដុំ​ថ្ម​បាន​កប់​ផ្ទះ​២៧​ខ្នង ក្នុងភូមិ​នេះ ហើយ​ផ្ទះ​២១​ខ្នង​ទៀត​ត្រូវ​ទឹក​ជន់​លិច ។ អាជ្ញាធរ​ខេត្ត​បាន​បញ្ជូន​អ្នកឯកទេស​៥២​ក្រុម មាន​មនុស្ស​ជាង​៦២០​នាក់ ទៅ​សិក្សា​ទីតាំង​នេះ​ខ្លាច​មាន​គ្រោះ​មហន្តរាយ​ថ្មី​ទៀត ។ អ្នក​ជួយ​សង្គ្រោះ​ជាង​២.៣០០​នាក់ នៅ​បន្ត​ប្រតិបត្តិការ​តាម​រុករក​អ្នក​បាត់​ខ្លួន ។

ទីក្រុង LISHUI ជួប​ប្រទះ​នឹង​ការ​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង​រយៈពេល​២​ថ្ងៃ​ចុង​ក្រោយ​នេះ ៕