G-20​នឹង​តស៊ូ​ប្រឆាំង​ចរាចរណ៍​កាន់តែ​ច្រើន​របស់​ពួក​ភេរវ​ករ​បរទេស

យោង​តាម​គម្រោង​សេចក្តី​ប្រកាស​មួយ​ដែល AFP ទទួល​បាន​កាលពី​ថ្ងៃ​ទី​១៥ វិច្ឆិកា ថា ក្រុម​ប្រទេស G-20 នឹង​ចាត់វិធានការ​នានា​ប្រឆាំង​ការ​ធ្វើ​ចរាចរណ៍​កាន់តែ​ច្រើន​របស់​ពួក​ភេរវ​ករ​បរទេស​រហូត​ដល់​គ្រប់គ្រង​ព្រំដែន​និង​ពង្រឹង​សន្តិសុខ​អាកាស ។

ក្នុង​ចំណោម​វិធានការ​ទាំងនេះ ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​របស់ G-20 គ្រោង​ចែកចាយ​ព័ត៌មាន​ប្រតិបត្តិការ​គ្នា គ្រប់គ្រង​ព្រំដែន​ដើម្បី​ត្រួតពិនិត្យ​មនុស្ស​ចេញ​-​ចូល ចាត់​បណ្តា​វិធានការ​បង្ការ និង​ការ​ឆ្លើយ​តប​តាម​ផ្លូវ​តុលាការ​សម​ស្រប​មួយ ។

យោង​តាម​សេចក្តី​ប្រកាស​នេះ ដែល​ត្រូវ​ចេញផ្សាយ​ក្នុង​កិច្ចប្រជុំ​កំពូល G-20 នៅ​ទីក្រុង ANTALYA ភាគ​ខាងត្បូង​តួ​ក​គី​ថា យើង​នឹង​ធ្វើការ​រួម​គ្នា​ដើម្បី​ពង្រឹង​សន្តិសុខ​អាកាស​អន្តរជាតិ ។

គម្រោង​សេចក្តី​ប្រកាស​នេះ​បាន​ថ្កោលទោស​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា និង​នៅ​ទីក្រុង​អង់កា​រ៉ា កាលពី​ថ្ងៃ​ទី​១០ តុលា ក៏​ប៉ុន្តែ​ពុំ​បាន​លើក​ពី​ក្រុម ឬ​អង្គការ​ភេរវកម្ម​ណាមួយ​ឡើយ ។

បណ្តា​រដ្ឋ​ជា​សមាជិក G-20 ក៏​លើក​ឡើង​ផង​ដែរ​ពី​ភាព​ចាំបាច់​វាយប្រហារ​លើ​បណ្តា​ប្រភព​ហិរញ្ញវត្ថុ​របស់​ពួក​ភេរវ​ករ ព្រមទាំង​ការ​ឃោសនា​ភេរវកម្ម ក្នុង​នោះ​មាន​ទាំង​តាម​អុ​ី​ន​ធើ​រ​ណេ​ត​ផង​ដែរ ។

សេចក្តី​ប្រកាស​បន្ត​ថា ការ​តស៊ូ​ប្រឆាំង​ភេរវកម្ម​ជា​អាទិភាព​ចម្បង​មួយ​សម្រាប់​មហាអំណាច​ពិភពលោក​សំខាន់​ទាំង​២០ ដែល​មេដឹកនាំ​មហាអំណាច​ទាំងនេះ​រួម​ប្រជុំ​គ្នា​នា​ថ្ងៃ​ទី​១៥ និង​១៦ វិច្ឆិកា នៅ​ទីក្រុង​កម្សាន្ត​មាត់សមុទ្រ​តួ​ក​គី ANTALYA ៕