លោក​ប្រធានាធិបតី អូ​បា​ម៉ា និង ពូ​ទីន ជួបគ្នា​ស្ងាត់ៗ​ពិភាក្សា​នៅក្នុង​ហាង​កាហ្វេ ដើម្បី​……​

Sanofi

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា (Barack Obama) និង​ ប្រធានាធិបតី​រុស្ស៊ី​លោក វ្លា​ឌី​មៀ ពូ​ទីន (Vladimir Putin) បាន​ជូ​ប​ពិភាក្សាគ្នា​ស្ងាត់ៗ​នៅក្នុង​ឱកាស​​ប្រជុំ​កំពូល​នៃ​វេទិការ​សេដ្ឋកិច្ច​អន្តរជាតិ G-20 នៅលើ​ទឹកដី​ប្រទេស​ទួរ​គី ដោយមាន​សមាជិក ២០ ប្រទេស​ចូលរួម​ក្នុងនោះ​មានដូចជា ប្រទេស​អា​ហ្ស​ង់​ទីន អូស្ត្រាលី ប្រេ​ស៊ី​ល កាណាដា ចិន បារាំង អ​ល្លឺ​ម៉​ង់ ឥណ្ឌា ឥណ្ឌូណេស៊ី    អ៊ីតា​លី ជប៉ុន កូរ៉េខាងត្បូង ម៉ិច​ស៊ិ​ច រុស្សី អា​រ៉ា​ប៊ី​សា​អូឌីត អា​ហ្វ្រិ​ច​ខាងត្បូង ទួរ​គី សហរដ្ឋអាមេរិក អង់គ្លេស និង សហភាព​អឺ​រ៉ុប ​(​តំណាង​ដោយ​គណៈកម្មការ​កណ្តាល​ម្នាក់​នៃ​ធានា​គារ​ជាតិ​របស់​សហភាព​អឺរ៉ុប​) ។ ការ​ណាត់ជួប​ចរ​ចា​របស់​មេដឹកនាំ​ប្រទេស​មហាអំណាច​ទាំងពីរ​នេះ​បាន​រៀបចំឡើង​ដោយ​ស្ងាត់ៗ​បន្ទាប់ពី ការប្រជុំ​កំពូល​នេះ​ចប់​រួចរាល់កាលពី​ថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២ ០១៥ នេះ​នៅក្នុង​ហាង​កាហ្វេ​មួយកន្លែង​ក្នុង​ទីក្រុង Antalya ប្រទេស​ទួ​គី ។

​ការពិភាក្សាគ្នា​នេះ គឺ​និយាយ​អំពី​ការវាយប្រហារ​ពី​សំណាក់​ក្រុម​សកម្មជន​ជ្រុលនិយម ISIS នៅក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃ​សុក្រ ទី​១៣ ខែវិច្ឆិកា កន្លងទៅនេះ ហើយក៏​សង្កត់ធ្ងន់​ទៅលើ​បញ្ហា​មួយចំនួន​ដែល​បណ្តាល​ឲ្យ​មាន​ហេតុការណ៍​អាក្រក់​នេះ​កើតឡើង​ក្នុងពេល​តែមួយ​ពព្រិច​ភ្នែក ដោយបាន​លើកយក​ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី ទៅលើ​ប្រទេស​ស៊ី​រី កាលពី​ខែកញ្ញា កន្លង​ទៅមក​ធ្វើជា​ប្រធានបទ ។

បើ​យោងតាម​ព័ត៌មាន​ពី​សេត​វិមាន​បាន​ឲ្យ​ដឹងថា ក្នុងជំនួប​រយៈពេល ៣៥ នាទី រវាង​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា និង​ លោក​ប្រធានាធិបតី រុស្ស៊ី វ្លា​ឌី​មៀ ពូ​ទីន នាពេលនោះ គឺ​រក​វិធីសាស្ត្រ​ក្នុង​ការបញ្ចប់​សង្គ្រាមស៊ីវិល​ក្នុងប្រទេស​ស៊ី​រី ដែលជា​ហេតុ​នាំ​ឲ្យ​កើតមាន​ពួក​សកម្មជន ISIS ដោយ​ធ្វើយ៉ាងណា​ឲ្យ​ប្រទេស​នេះព្រម​ផ្លាស់ប្តូ​របប​នយោបាយ​មួយចំនួន​ដែល​ដឹកនាំ​ដោយ​មេ​ដឹក​ជនជាតិ​ស៊ី​រី ហើយការផ្លាស់ប្តូ​របប​នយោបាយ​នេះ​នឹងត្រូវ​យកទៅ​ពិភាក្សា​ និង​ សម្របសម្រួល​ក្នុង​កិច្ចប្រជុំអង្គការសហប្រជាជាតិ រួ​​ម​ជាមួយនឹង​វិធីសាស្ត្រ​ក្នុងការ​បញ្ឈប់​ការបាញ់ប្រហា​ពី​សំណាក់​ក្រុម​សកម្មជន​ជ្រុលនិយម ISIS ។​
​ជាមួយគ្នា​នោះដែរ​ មេដឹកនាំ​ប្រទេស​មហាអំណាច​ទាំងពីរបាន​ពិភាក្សាគ្នា​អំពី​ជម្លោះ​នៅក្នុង​ប្រទេស អ៊ុយ​ក្រែ​ន ហើយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏មាន​ការសោកស្តាយ​យ៉ាងខ្លាំង​ពី​ការធ្លាក់​យន្តហោះ​របស់​រុស្ស៊ី នៅលើ​ទឹកដី​ឧបទ្វីប​ស៊ី​ណៃ (Sinai) កាលពី​ប៉ុន្មាន​ខែ​មុននេះ ។​

​គួរបញ្ជាក់​ផង​ដែលថា ក្នុង​ជំ​នួ​បរ​វាង​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោក វ្លា​ឌី​មៀ ពូ​ទីន នៅលើ​ទឹកដី​នៃ​ប្រទេស ទួ​គី កាលពី​ថ្ងៃអាទិត្យ ទី១៥ ខែ វិច្ឆិកា កន្លងទៅនេះ គឺ​មិនមាន​វត្តមាន​អ្នកសារព័ត៌មាន​ចូលរួម​ឡើយ ដែល​អាច​និយាយបានថា ការពិភាក្សា​រវាង​មេដឹកនាំ​ប្រទេស​មហាអំណាច​ទាំងពីរ​នេះ គឺមាន​ភាពអាថ៌កំបាំង​បំផុត៕ កុសល (​ប្រភព៖​ ដេ​លី ម៉ែល)



Related