បេ​ក​ខាំ រីករាយ​ពេល​បាន​លេង​បាល់​ជាមួយ​កូនប្រុស​ច្បង

 ដេ​វី​ដ បេ​ក​ខាំ អតីត​ខ្សែបម្រើ​ក្លិប​Man Utd បាន​បង្ហាញ​អារម្មណ៍​រីករាយ​ពេល​មានឱកាស​បាន​លេង​បាល់​ជាមួយ​កូនប្រុស​ច្បង ប្រ៊ូ​ក​លី​ន នៅ​ក្នុង​កម្មវិធី​ប្រកួត​សប្បុរសធម៌ «Devid Beckham match for Children» ក្នុង​ទីលាន​«​អូ​ល ត្រេ​ហ្វ​ហ្វ​ត​» ចក្រភព​អង់គ្លេស កាលពី​ថ្ងៃ​ទី​១៤ វិច្ឆិកា ។ អ្វី​ដែល​ធ្វើ​ឱ្យ​ដេ​វី​ដ បេ​ក​ខាំ ចង​ចាំ​មិន​អាច​បំភ្លេច​បាន​នៅ​ក្នុង​ជីវិត​នោះ គឺ​កូនប្រុស​ប្រ៊ូ​ក​លី​ន អាយុ​១៦​ឆ្នាំ ត្រូវ​ដាក់​ឱ្យ​ចូល​ប្រកួត​ជំនួស​លោក​នៅ​នាទី​ទី​៧៦ ។ ជា​លទ្ធផល​ក្រុម​កីឡាករ​ចម្រុះ​ក្នុង​ចក្រភព​អង់គ្លេស អាច​យកឈ្នះ​ក្រុម​តារា​សម្ដែង​ចម្រុះ​ពិភពលោក​ក្នុង​លទ្ធផល​៣-១ ៕