តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិទាំងអស់ស្នើ​ឲ្យលោក សម រង្ស៊ី ពន្យារពេលត្រឡប់មកកម្ពុជា

មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានបញ្ជាក់ថា ក្រុមតំណាងរាស្រ្តរបស់​គណបក្សសង្គ្រោះជាតិ​ដែលកំពុង​មានវ​ត្តមាន​​នៅ​ក្នុងប្រទេសក​ម្ពុជា​ និងសមាជិកព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី បានប្រជុំគ្នា​ជាបន្ទាប់​ចំពោះដំណើរមកកាន់​កម្ពុជាវិញ​​របស់​លោក សម រង្ស៊ី។ លោក អេង ឆៃអ៊ាង បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីនៅ​ប៉ុន្មាន​នាទី​មុន​នេះថា ក្រុម​តំណាងរាស្រ្តគណបក្ស​សង្គ្រោះជាតិ​ទាំងអស់​​បានសម្រេចរូម​គ្នា​ស្នើ​ឲ្យ​​លោក សម រង្ស៊ី ពន្យារពេលត្រ​ឡប់​មកកម្ពុជាវិញពីរ ឬបីថ្ងៃទៀត​ ដើម្បីកុំឲ្យ​មាន​អំពើហិង្សាកើត​ឡើង​។

លោកអេង ឆៃអ៊ាង​ បានបញ្ជាក់យ៉ាង​នេះថា៖ « នៅមុន​នេះ​បន្តិច​យើងបានផ្ញើអ៊ីមែលទៅ​លោក​ប្រធានហើយ​ ដើម្បី​ឲ្យគាត់​ពន្យារពេល។ តែយើង​មិនដឹងថា គាត់ទទួលបានឬនៅទេ។ យើងរង់ចាំចម្លើយ​ពីគាត់​។ ក្រុមតំណាងរាស្រ្ត​យើង​ធ្វើ​បែបនេះ ក្រោយសិក្សាលើព័ត៌មាន​មើលទៅ​ថា​ អាចនឹង​មានអំពើហិង្សាកើត​ឡើងទើប​យើងសុំឲ្យ​​ពន្យារពេល ពីរឬបីថ្ងៃ ចាំត្រឡប់​មក​»។ លោក អេង ឆៃអ៊ាង បន្ត​យ៉ាងនេះថា៖« តែយើង​គោរព​លើ​ការ​សម្រេច​ចិត្តរបស់​គាត់​ថា បើ​គាត់​ត្រឡប់​មកយប់​នេះ​ យើង​គោរព​លើ​ការ​សម្រេច​ចិត្ត​របស់​គាត់។ យើង​រង់​ចាំសារ​ឆ្លើយ​តប​របស់​លោកប្រធាន»​។

ចំពោះអ្នកគាំទ្រ​លោក សម រង្ស៊ី ដែលទន្ទឹង​រង់​ចាំ​មើល​ដំណើរវិល​ត្រឡប់​របស់​លោក សម រង្ស៊ី នៅ​យប់នេះ ​លោក អ៊ាង ឆៃ​អ៊ាង​ លើក​ឡើង​ថា ពួកគេ​នឹងមិនអន់ចិត្ត​ ឬគិត​ថា​ លោក សម រង្ស៊ី​ កំសាក​ឡើយ​។ « ខ្ញុំគិតថា​ពួកអ្នកគាំទ្រយើង​យល់​ពី​បញ្ហានេះ។ តំណាងរាស្រ្តយើង ឬលោក សម រង្ស៊ី មិន​ខ្លាច​ទេ បើគ្រាប់​តែចាប់​គាត់​នោះ យើង​ខ្លាច​អំពើហិង្សា​កើត​ឡើង​» ។ នេះ​ជាការ​អះអាង​បន្ថែម​របស់​មន្រ្តី​ខាង​លើ​៕ ​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​