ហ្វីលីពីន នឹង​ទទួលបាន​ជំនួយ​សព្វាវុធ​យោធា​ពី​ជប៉ុន បន្ទាប់ពី​វៀតណាម​ដើម្បី​ពង្រឹង​វិស័យ​យោធា​

​រដ្ឋាភិបាល​ជប៉ុន និង ហ្វីលីពីន គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​មួយ​នៅ​សបា្តហ៍​នេះ​ទាក់ទង​នឹង​ការផ្តល់ ជំនួយ​សព្វាវុធ​របស់​ជប៉ុន​ទៅកាន់​ហ្វីលីពីន​។ ជំនួយ​ទាំងនោះ រួមបញ្ចូល​ទាំង​យន្តហោះ​ចម្បាំង​ដែល​ត្រូវបាន​គេ​ដឹង​មុន​ហើយ​ថា នឹង​ប្រើប្រាស់​ដើម្បី​ពង្រឹង​សន្តិសុខ​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែល ជា​តំបន់​ក្តៅ​រវាង​ហ្វីលីពីន និង​ចិន​។​

​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស្ហ៊ិ​ន​ហ្សូ អា​បេ និង លោក​ប្រធានាធិបតី​ហ្វីលីពីន ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ​គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​ជំនួយ​យោធា​របស់​ក្រុង​តូ​ក្យូ​ទៅកាន់​ក្រុង​ម៉ានីល​នៅក្រៅ​កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​នឹងត្រូវ​ធ្វើឡើង​នា​ថ្ងៃទី​១៧ វិច្ឆិកា​ខាងមុខនេះ​។ នេះ​បើ​យោងតាម​ប្រភព​ដែល​ស្និទ​នឹង​រដ្ឋាភិបាល​ជប៉ុន​។​

​តាម​ការអះអាង​របស់​ប្រភព​ដដែល ជំនួយ​ផ្នែក​យោធា​ដែល​ជប៉ុន នឹងត្រូវ​ផ្តល់​ឲ្យ​ហ្វីលីពីន​គឺជា​ប្រភេទ​ស​ពា្វ​វុ​ធ​យោធា​ដែល​ជប៉ុន​បាន​ប្រើប្រាស់​ហើយ​។ ក្នុងនោះ​រួមបញ្ចូល​ទាំង​យន្តហោះ​ចម្បាំង​ផងដែរ​។​យ៉ាងណាមិញ ឆ្លើយតប​នឹង​ការលើកឡើង​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន និង ហ្វីលីពីន បាន​អះអាងថា​មិនទាន់​ដឹង​ពី​ព័​ត៌​នេះ​នៅឡើយ​នោះទេ​។

​តែ​វា​មិនមែនជា​រឿង​ដែល​ត្រូវ​ផ្ញា​ក់​ផ្អើល​នោះទេ​ចំពោះ​គម្រោង​នៃ​ការ​ផ្តល់ជំនួយ​នោះ​។ នោះ ក៏​ព្រោះ តែ​ជប៉ុន និង​ហ្វីលីពីន មាន​ចំណងមិត្តភាព​ជា​នឹង​គ្នា​យ៉ាង​រឹង​ម៉ាំ​។ ជាពិសេស​នោះ ប្រទេស​ទាំងពីរ ក៏​ធ្លាប់​បានធ្វើ​លំ​ហាត់​យោធា និង​ចរចា​គ្នា​លើ​ការដាក់​មូលដ្ឋាន​យោធា​នៅ​ហ្វីលីពីន​ដែល​ក្បែរ​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។​

​អ្វីដែល​គួរកត់សម្គាល់​នោះ ការផ្តល់​ជំនួយ​របស់​ជប៉ុន​ទៅ​ហ្វីលីពីន មិន​ត្រឹមតែ​ធ្វើ​ឲ្យ​រដ្ឋ​ទាំងពីរ​កាន់តែ ស្និទ​ស្នាល​នោះទេ តែ វា​ក៏​ផ្តល់​អត្ថប្រយោជន៍​ដល់​ជប៉ុន​ក្នុង​ការបង្កើន​សម្ព័ន្ធមិត្ត​នៅក្នុង​តំបន់​ដើម្បី ប្រឆាំងនឹង​ចិន​។ ជប៉ុន និង ហ្វីលីពីន សុទ្ធសឹងតែ​ជា​ភាគី​ជម្លោះ​ជាមួយនឹង​ចិន ពោលគឺ​ជប៉ុន មាន​ជម្លោះ​ជាមួយ​ចិន​នៅ​សមុទ្រ​ខាងកើត និង ហ្វីលីពីន កំពុង​តែមាន​ជម្លោះ​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន ខាងត្បូង​។​

​យ៉ាងណាក៏ដោយ ប្រសិនបើ​ជប៉ុន ផ្តល់​សព្វាវុធ​ទៅ​ហ្វីលីពីន​មែន​នោះ ហ្វីលីពីន នឹង​ក្លាយជា​រដ្ឋ​ទី​២ បន្ទាប់ពី​វៀតណាម​ដែល​ទើបតែ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ជប៉ុន​ក្នុងការ​ទទួលយក​ជំនួយ​សព្វាវុធ​ដើម្បី​ពង្រឹង​វិស័យ​ការពារ​ដែនសមុទ្រ ជាពិសេស​នោះ គឺ​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​តែម្តង​។ 

​សូមបញ្ជាក់​ផងដែរ​ថា សកម្មភាព​ចូលទៅ​កាន់កាប់​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង បាន​ក្លាយជា ប្រធាន​ក្តៅ​មួយ​នៅក្នុង​តំបន់​។ បញ្ហា​នេះ បានធ្វើ​ឲ្យ​រដ្ឋ​មិន​ពាក់​ព​ន្ធ័​ដែលជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក ដូចជា​ជប៉ុន បាន​យក​លេស​ក្រោម​ស្លាក​ការពារ​សន្តិសុខ​និង សុ​វត្តិភាព​ដែនសមុទ្រ​ដើម្បី​ចូល​អន្តរាគមន៍​ប្រឆាំង​ចិន​៕ 

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​