ទូត​ចក្រភព​អង់គ្លេស​ឲ្យ​ពលរដ្ឋ​ខ្លួន​ពិចារណា​លើ​ការពន្យា​ពេល​មក​ភ្នំពេញ​

«​ស្ថានភាព​មិនអាច​ទាយ​ទុក​មុន​បាន​នោះឡើយ​»​។ នេះ​ជាការ​ប្រកាស​របស់​ស្ថានទូត​ចក្រភព​អង់គ្លេស​នៅលើ​គេហទំព័រ និង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន ដោយ​ភ្ជាប់​ទៅនឹង​ដំណើ​វិលត្រឡប់​របស់លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង ដែល​ប្រឈម​នឹង​ការចាប់ខ្លួន​។​

​លោក សម រង្ស៊ី គ្រោង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​វេលា​ប្រមាណ​ម៉ោង​១០​យប់​។ នៅក្នុង​ផ្នែក «Foreign Travel Advice» នៃ​គេហទំព័រ​ផ្លូវការ​របស់ខ្លួន ស្ថានទូត​ចក្រភព​អង់គ្លេស បានសរសេរថា​៖ «​លោក​-​អ្នក​គួរ​ពន្យា​ពេលធ្វើ​ដំណើរ​មកកាន់​អាកាសយានដ្ឋាន​ភ្នំពេញ នា​វេលា​ម៉ោង​ដូចគ្នានេះ ហើយ​តាមដាន​ព័ត៌មាន​ឲ្យ​បាន​ដិតដល់​ទាក់ទង​នឹង​ការពន្យា​ពេល ឬ​គម្រោង​តវ៉ា​ណាមួយ​»៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​