បុគ្គលិក ក្រុមហ៊ុន KTC បន្តសុំកិច្ចអន្តរាគមន៍ ពីនាយករដ្ឋមន្រ្តី និងក្រសួងការងារ

ភ្នំពេញ៖ បុគ្គលិក ក្រុមហ៊ុន  KTC នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បាននាំគ្នាធ្វើកូដកម្មម្តងទៀតហើយ ដោយមានការហែក្បួនពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មកកាន់ភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីសុំកិច្ចអន្តរាគមន៍ពីសម្តេច ក្នុងករណីថៅកែមិនព្រមទូទាត់ប្រាក់បំណាច់ផ្សេងៗជូនពួកគេ។

នេះជាលើកទី២ហើយ ដែលបុគ្គលិកបានផ្ទុះកូដកម្ម បន្ទាប់ពីថៅកែ ដែលជាជនជាតិកូរ៉េ មិនព្រមចូលខ្លួនមកដោះស្រាយសំណង និងអត្ថប្រយោជន៍ផ្សេងៗ ព្រមទាំងក្បត់កិច្ចព្រមព្រៀង កាលពីរសៀលថ្ងៃទី ៦  ខែវិច្ឆិកា ឆ្នាំ ២០១៥កន្លងមក ។

លិខិតរបស់បុគ្គលិក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ផ្ញើជូនសម្តេចតេជោ បានឲ្យដឹងថា ភាគីក្រុមហ៊ុន KTC Cable Co.,Ltd បានឯកភាពក្នុងការទូទាត់ប្រាក់ឈ្នួលជូនបុគ្គលិក ទៅតាមផ្លូវច្បាប់ ស្ដីពីការងារ និងប្រាក់បំណាច់ផ្សេងៗ ក្រោមការសម្រុះសម្រួលដោយលោក មុំ បូណា និងលោក ជន ម៉ៃ តំណាងគណៈកម្មការ សម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ហើយភាគីនិយោជក តំណាងដោយលោក ហូ ចំរើន បានចុះកិច្ចព្រមព្រៀងឯកភាពធ្វើការទូទាត់ប្រាក់ឈ្មួល និងប្រាក់បំណាត់ផ្សេងៗ ជូនបុគ្គលិក និយោជិត ២០ នាក់ ទៅតាមច្បាប់ការងារ។

លិខិតខាងលើបន្តថា លុះដល់ថ្ងៃកំណត់ ដែលត្រូវទូទាត់ ស្រាប់តែភាគីនិយោជកឆ្លើយដោះសារ ប្រែក្រឡាស់ មិនទទួលខុសត្រូវ អនុវត្តតាមកិច្ចព្រមព្រៀងទៅវិញ។ ប្រការនេះនាំឲ្យបុគ្គលិក និយោជិត មានការខកចិត្តជាខ្លាំង ចំពោះឥរិយាបថមានលក្ខណៈបោកប្រាស់ ដែលបង្កឡើងដោយបុគ្គលឈ្មោះ ហូ ចំរើន និងបក្ខពួកខ្លួន។

សូមបញ្ជាក់ថា បុគ្គលិកក្រុមហ៊ុន KTC Cable Co.,Ltd  ដែលមានអាសយដ្ឋានបច្ចុប្បន្ន នៅផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ បានផ្ញើលិខិតថ្មីមួយច្បាប់ទៀត ដើម្បីឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ជួយចុះផ្សាយរឿងថៅកែក្រុមហ៊ុន ដែលជាជនជាតិកូរ៉េ មិនព្រមចូលខ្លួនមកដោះស្រាយសំណង និងអត្ថប្រយោជន៍ផ្សេងៗ ព្រមទាំងក្បត់កិច្ចព្រមព្រៀង កាលពីរសៀលថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ។ ក្រោយពីក្រុមហ៊ុននេះ បានបពា្ឈប់ដំណើរការ ការងារជាង ១ ឆ្នាំ ហើយ ហើយឥឡូវថៅកែរូបនេះ កំពុងដំណើរការលក់ដូរដី និងរោងចក្រទាំងមូល ជាពិសេសបានដឹកសំភារៈចេញពីរោងចក្រទៀត៕