ពួកគ្រឿងញៀន ចាក់សម្លាប់គ្នា ស្លាប់ ម្នាក់ នៅស្រុកពញាក្រែក

ត្បូងឃ្មុំ ៖ សពយុវជនម្នាក់ ត្រូវបានប្រជា ពលរដ្ឋប្រទះឃើញដេកស្លាប់ ដោយមាន ស្នាមចាក់និងដែកឆែបចំដើមទ្រូង នៅចំណុច ចំការកៅស៊ូក្បែរបង្គោលលេខ៧៣ ផ្លូវជាតិ លេខ៧ ភូមិតាសិត ឃុំក្រែក ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ។

ករណីឃាតកម្មសម្លាប់មនុស្សខាងលើ នេះ ត្រូវបានប្រជាពលរដ្ឋដាក់ការសង្ស័យ ថា ជាពួកក្រុមជក់គ្រឿងញៀន ឈ្លោះប្រកែក គ្នារហូតប្រើអំពើហិង្សា ពីព្រោះតែចំណុច ខាងលើនេះ មានសកម្មភាពប្រមូលផ្ដុំគ្នាជក់ គ្រឿងញៀននៅពេលយប់ ។

សម្រាប់សមត្ថកិច្ចមូលដ្ឋាននៅមិនទាន់ ស្គាល់អត្ដសញ្ញាណជនរងគ្រោះនៅឡើយទេ ប៉ុន្ដែជនសង្ស័យមានអាយុជាង២០ឆ្នាំ ហើយ ត្រូវបានជនមិនស្គាល់មុខចាក់និងដែកឆាបចំ ដើមទ្រូងខាងឆ្វេងបណ្ដាលធ្លាយចំបេះដូង ព្រមទាំងមានស្នាមជាំផ្សេងៗទៀតនៅលើ រាងកាយរបស់សាកសព ។

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបាន បញ្ជាក់ថា បន្ទាប់ពីមានការប្រទះឃើញសព ជនរងគ្រោះរួចមក ប្រជាពលរដ្ឋបានរាយ ការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ច ជំនាញចុះមកពិនិត្យសព ដើម្បីធ្វើការស្រាវ ជ្រាវរកមូលហេតុនៃអំពើឃាតកម្មមួយនេះ ហើយបានព្យាយាមស្វែងរកក្រុមគ្រួសារ របស់សពមកទទួលយកទៅធ្វើបុណ្យតាម ប្រពៃណី ។