ស្ថានទូតអង់គ្លេស ស្នើឲ្យពន្យារពេល ក្នុងការធ្វើដំណើរ តាមព្រលានយន្តហោះ អន្តរជាតិភ្នំពេញ

ភ្នំពេញ៖ ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា បានប្រកាសប្រាប់ ប្រជាពលរដ្ឋរបស់ខ្លួន ឲ្យពន្យារពេលក្នុងការធ្វើដំ  ណើរទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ការស្នើឲ្យពន្យារនេះ ដោយសារតែស្ថានទូតអង់គ្លេស បាន បញ្ជាក់ថា មកពីភាពតានតឹងផ្នែកនយោបាយនៅកម្ពុជា បានកើនឡើងសាជាថ្មី។

តាមរយៈសេចក្តីជូនដំណឹងនៅលើទំព័រ Facebook នៅរសៀលថ្ងៃនេះ ស្ថានទូតអង់គ្លេស ក៏បានប្រាប់ប្រជាពល រដ្ឋខ្លួន ឲ្យតាមដានព័ត៌មានថ្មីៗឲ្យជាប់ជាប្រចាំផងដែរ ដើម្បីទទួលបានព័ត៌មានពីការពន្យារពេល ឬការតវ៉ានានា។

ការឡើងកម្តៅនយោបាយនៅកម្ពុជានេះ ស្ថានទូតអាម៉េរិក ក៏បានស្នើឲ្យប្រជាពលរដ្ឋរបស់ខ្លួនឲ្យប្រុងប្រយ័ត្នខ្ពស់  ផងដែរ ចំពោះការធ្វើដំណើរឆ្លងកាត់ទាំងព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅខេត្តសៀមរាប៕

ស្ថានទូតអង់គ្លេស ស្នើឲ្យពន្យារពេល ក្នុងការធ្វើដំណើរ តាមព្រលានយន្តហោះ អន្តរជាតិភ្នំពេញ