អតីតសិស្ស សាលាអូរដា បង្កើតកម្មវិធី «ជួបជុំអតីតសិស្ស និងសម្ដែងការ ដឹងគុណដល់គ្រួ»

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ ក្រុមអតីតសិស្ស សាលាអូរដា នឹងបង្កើតកម្មវិធី ជួបជុំមួយរវាង អតីតសិស្ស និងលោកគ្រូអ្នកគ្រូ នៅវិទ្យាល័យ ន.រណឬទ្ធិគន្ធបុប្ផា (ហៅសាលាអូរដា)  ដែលស្ថិតនៅក្នុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

នេះគឺជាកម្មវិធីជួបជុំលើកដំបូង ដែលក្រុមអតីតសិស្សសាលា អូរដា បានបង្កើតឡើង។ កម្មវិធីនេះមិនត្រឹមតែជាការ ជួបជុំអតីតសិស្ស និងគ្រូប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្ដែងការដឹងគុណ ដល់លោកគ្រូអ្នកគ្រូ ដែលបានផ្តល់នូវ ដំបូន្មានល្អៗកន្លងមក ហើយជាពិសេសគឺដើម្បីបំផុស ជំរុញ និងលើកទឹកចិត្តដល់សិស្សប្អូន ទាំងអស់ដែលកំពុង ជួបការលំបាក ឱ្យតំាងចិត្តខិតខំរៀនសូត្រដើម្បីបញ្ចប់ ការសិក្សាដោយជោគជ័យ។ មួយវិញទៀត កម្មវិធីនេះក៏មាន គោលបំណង អំពាវនាវសែ្វងរកជំនួយ និងការឧបត្ថម្ភពីសប្បុរសជននានា ដើម្បីជួយកសាង និងជួសជុល ហេដ្ឋា រចនាសម្ព័ន្ធ របស់សាលា និងជួយដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរាប់ពាន់នាក់ដែលកំពុងខ្វះខាត។

ជាក់សែ្តងមកទល់ពេលនេះក្រុមអតីតសិស្សសាលាអូរដា បានទទួលជំនួយ និងការឧបត្ថម្ភពីលោក Ashok Kumar សប្បុររសជនជាតិសិង្ហបុរី នូវថវិកាសម្រាប់ជួសជុលបណ្ណាល័យទំាងមូល  ទទួលបានសៀវភៅអានគ្រប់ប្រភេទ ចំនួន ១៥៥ក្បាល ពីគ្រឹះស្ថានបោះពុម្ពផ្សាយ Mindbooks ដែលធ្វើឡើងតាមរយៈ លោកគីម ចាន់ណា  ជំនួយជា ភេសជ្ជៈគ្រប់ប្រភេទពីក្រុមហ៊ុន កូកាកូឡា (Coca Cola) និងកូនឈើប្រណិតចំនួន ១០០ ដើម សម្រាប់សាងសង់ ឧទ្យានឈើប្រណិតខ្មែរនៅទីធ្លាសាលាពីព្រះតេជគុណពៅ សុថា និង ងឹម សៅសំខាន់ គង់នៅវត្តបុទុមវត្តី រាជធានីភ្នំពេញ។ ដូច្នេះក្នុងកម្មវិធីនេះ ក៏មានការសម្ភោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធិផល ដូចជា បន្ទប់កំព្យូទ័រ     បណ្ណាល័យ ឧទ្យានឈើប្រណិតខ្មែរ និងការតុបតែងលម្អបរិស្ថាននៅក្នុងទីធ្លាសាលាផងដែរ។ សប្បុរសជន នៅតែអាចចូលរួមគាំទ្រតាមរយៈ ការឧបត្ថម្ភជាថវិកា សម្ភារៈសិក្សា ក៏ដូចជាឧបករណ៍ការិយាល័យផ្សេងៗ មិនថាចាស់ ឬថ្មីនោះទេ។

ហេតុដូច្នេះ តាងនាមឲ្យក្រុមអតីតសិស្សសាលាអូរដា សិស្សានុសិស្ស និងជាពិសេសលោកគ្រូអ្នកគ្រូទាំងអស់ យើងខ្ញុំសូមអំពាវនាវដល់សប្បុរសជនទាំងឡាយ ជាពិសេសគឺអតីតសិស្ស និងមិត្តភក្តិនៅវិទ្យាល័យអូរដាទាំងអស់ សូមមេត្តាជួយឧបត្ថម្ភ ឬចូលរួមក្នុងកម្មវិធីជួបជុំនេះ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥  ដើម្បីជួយអភិវឌ្ឍសាលារៀន យើង ហើយលើសពីនេះទៀតគឺដើម្បីសំណេះសំណាល និងរំលឹកអនុស្សាវរីយចាស់ៗ ពង្រឹង និងពង្រីកចំណង មិត្តភាពឡើងវិញ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង លោក ឃឹម ប៊ុនឡែន 069 545 678 កញ្ញា គិត ម៉ារ៉ាឌី 012 725 175 ឬលោក ជីម ប៉ូលី 017 999 897

អតីតសិស្ស សាលាអូរដា បង្កើតកម្មវិធី «ជួបជុំអតីតសិស្ស និងសម្ដែងការ ដឹងគុណដល់គ្រួ»

អតីតសិស្ស សាលាអូរដា បង្កើតកម្មវិធី «ជួបជុំអតីតសិស្ស និងសម្ដែងការ ដឹងគុណដល់គ្រួ»

អតីតសិស្ស សាលាអូរដា បង្កើតកម្មវិធី «ជួបជុំអតីតសិស្ស និងសម្ដែងការ ដឹងគុណដល់គ្រួ»