អតីថិជន Cellcard ម្នាក់ឈ្នះ ៥ម៉ឺនដុល្លារ ដោយគ្រាន់តែផ្ញើសារ ១លើកគត់

ភ្នំពេញ៖ លោក សុក បូរ៉ា ជាមន្រ្តីរាជការ បានថ្លែងនៅថ្ងៃ ប្រគល់រង្វាន់នេះថា «នៅពេលដែលអតិថិជន បាន ខលប្រាប់ថា ខ្ញុំបានឈ្នះទឹកប្រាក់ ៥ម៉ឺនដុល្លារអាមេរិកពី Cellcard នៅពេលនោះ  ធ្វើឲ្យខ្ញុំមានអារម្មណ៍ តក់ស្លុត ជាខ្លាំងរហូតដល់ទន់ ដៃទន់ជើង រកធ្វើអ្វីក៏មិនកើត ដោយមិននឹកស្មានដល់ សោះគ្រាន់តែផ្ញើសារតែម្តងសោះ មានសំណាងបានឈ្នះលុយដល់ទៅ៥ម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុន Cellcard។

លោកបានបន្តទៀតថា ទឹកប្រាក់ដែលឈ្នះពីក្រុមហ៊ុន Cellcard ប្រហែលជាយកទៅបង់ផ្តាច់ លើការបង់រំលស់ផ្ទះ បានទិញកាលពីពេលថ្មីៗនេះ។

ជាចុងក្រោយ លោកបានបន្តថា ដើម្បីទទួលបានឱកាស ឈ្នះរង្វាន់ពី កម្មវិធី «ឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ» ដូចរូបខ្ញុំ សូមអតិថិជន Cellcard ទាំងអស់ ខលទៅកាន់ លេខ 8888 ឬផ្ញើសារដោយសរសេរ អក្សរ «10k» ទៅកាន់ លេខ 8888 ឱ្យបានមុនម៉ោង ៤ល្ងាច នឹងទទួលបានលេខកូដផ្សងសំណាង ហើយត្រូវរក្សាទុកដើម្បីផ្ទៀងផ្ទាត់៕

អតីថិជន Cellcard ម្នាក់ឈ្នះ ៥ម៉ឺនដុល្លារ ដោយគ្រាន់តែផ្ញើសារ ១លើកគត់