រថយន្ត និងម៉ូតូ បុកគ្នា បណ្តាលឲ្យរបួសធ្ងន់ ២ នាក់

បាត់ដំបង ៖ រថយន្ត និងម៉ូតូ បានបុកគ្នា បណ្តាលឲ្យអ្នកជិះម៉ូតូ របួសធ្ងន់ ២នាក់ កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចភូមិអូរតាប៉ុន ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ អ្នកបើកបរ រថយន្ត មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន អ្នកជិះត្រូវបានដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យស្រុកសំពៅលូន ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចភូមិអូរតាប៉ុន ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរ នៅចំណុចផ្លូវទឹកចេញតូច ស្ថិតក្នុងភូមិអូរ តាប៉ុន ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក បណ្តាលឲ្យរងរបួសធន់ មនុស្ស ០២នាក់ ប្តី-ប្រពន្ធ បានកើតឡើង ០១លើក រវាងរថយន្ត និងម៉ូតូ រថយន្តម៉ាក ម៉ាស្តាស៊េរីឆ្នាំ២០១៦ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២A ៣០០៨ បើកបរ ដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) បើកបរពីទិសខាងលិច ទៅទិសខាងកើត ពេលមកដល់ ចំណុចកើតហេតុខាងលើ បានបុកម៉ូតូ ០១គ្រឿងទៀត ម៉ាក វ៉េវ C ១០០ ពាក់ស្លាកលេខ បាត់ដំបង ១K ១៥២៥ បើកបរ ដោយឈ្មោះ នុន មករា ភេទប្រុស អាយុ ៣៣ឆ្នាំ រងរបួសធ្ងន់ និងអ្នកជិះពីក្រោយ ឈ្មោះ ឱន សុខន ភេទ ស្រី អាយុ៣៣ឆ្នាំ រងរបួសធ្ងន់ ជនរងគ្រោះទាំង ០២នាក់ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

បច្ចុប្បន្នជនរងគ្រោះទាំង ០២នាក់ ត្រូវបានសមត្ថកិច្ច បានជួយដឹកបញ្ជូន ទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុក សំពៅលូន ។

ក្រោយពីសមត្ថកិច្ច ធ្វើការវាស់វែង កន្លែងកើតហេតុរួចមក បានយកម៉ូតូ និងរថយន្ត មករក្សារទុកនៅអធិការដ្ឋាន គរបាលស្រុកភ្នំព្រឹក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕