ដំណើរ​ការ​ប្រើ​ប្រាស់​កម្មវិធី​ LINE@ ដ៏​មាន​ប្រសិទ្ធភាព


ដំណើរ​ការ​ប្រើ​ប្រាស់​កម្មវិធី​ LINE@ ដ៏​មាន​ប្រសិទ្ធភាព

LINE@ ជា​កម្មវិធី​ទំនាក់​ទំនង​អាជីវកម្ម​មួយ​ដែល​អនុញ្ញាតឲ្យ​លោក​អ្នក​អាច​ធ្វើការ​ពង្រីក​ទំនាក់​ទំនង​អាជីវកម្ម ទៅ​កាន់​អតិថិជន​កាន់​តែ​ងាយ​ស្រួល ​ដោយ​គ្រាន់​តែ​ភ្ជាប់​គណនី​ LINE​ របស់​លោក​អ្នក​មក​កាន់​កម្មវិធី​ LINE@ នេះ។ បច្ចុប្បន្ន​នេះអ្នក​ប្រើ​ប្រាស់​កម្មវិធី LINE@ មួយ​ចំនួន​មិន​ទាន់​បាន​យល់​ពី​វីធី​ប្រើ​ប្រាស់ និង​អត្ថប្រយោជន៍​នៃ​កម្មវិធី​នេះ​នៅ​ឡើយ​ទេ ។ ​

 

ដំណើរ​ការ​ប្រើ​ប្រាស់​កម្មវិធី​ LINE@ ដ៏​មាន​ប្រសិទ្ធភាព
 

ខាង​ក្រោម​នេះ​នឹង​មាន​ការ​បង្ហាញ​ពី​មូលដ្ឋាន​នៃការបង្កើត​​និង​ផ្នែក​សំខាន់ៗ​របស់​កម្មវិធី LINE@

ក. Open Account
​ លោក​អ្នក​អាច​ធ្វើការ​ទាញ​យក​កម្មវិធី LINE@ ដោយ​ឥត​គិត​ថ្លៃ និង​ងាយ​ស្រួល ដោយ​គ្រាន់​តែ​ចូល​ទៅ​កាន់​ App Store ឬ Google Play រួច​វាយ​ពាក្យ LINEat ទៅ​ក្នុង​ប្រអប់ Search ឬ​ចុច​តាម Link នេះ​សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android : https://goo.gl/nfYVHY  សម្រាប់ iOS : https://goo.gl/LI9eBC ។​
បន្ទាប់​ពី​ការ​ទាញ​យក​​​​កម្មវិធី [email protected] [email protected]ោះ​គណនី​របស់​កម្មវិធី LINE@ របស់​លោក​អ្នក​ ឬចុច​តាម​ Link: https://youtu.be/XimOGLJkn64​ នេះ​សម្រាប់​ការ​ចូល​មើល​វីដេអូ​ពី​ការ​ចុះ​ឈ្មោះ​គណនី​របស់​កម្មវិធី [email protected]
បន្ថែម​ពី​នេះ​ទៀត​ លោក​អ្នក​ក៏​អាច​ផ្តល់​សិទ្ធិឱ្យ​អ្នក​ផ្សេង​ទៀត​​កាន់​គណនី​របស់​កម្មវិធី [email protected] [email protected]ល់​សិទ្ធិ​​ សូមចុច Link ​​​ https://youtu.be/ZlxNg8GbWqY​​ នេះ​សម្រាប់​ការ​ចូល​មើល​វីដេអូ​បន្ថែម។​
 

ដំណើរ​ការ​ប្រើ​ប្រាស់​កម្មវិធី​ LINE@ ដ៏​មាន​ប្រសិទ្ធភាព

 

ខ. Account Setting
ចំណែក​ឯ​ចំណុច Account​ Setting​ នេះ​វិញ​ លោក​អ្នក​អាច​បំពេញ​នូវអសយដ្នាន ទីតាំង លេខ​ទូរសព្ទ និង​ព័ត៌មាន​អាជីវកម្ម​របស់​លោក​អ្នក​នៅ​ក្នុង Account Page ​បាន ​ឬ​ក៏ចុចLink https://youtu.be/edfcPqmwUcY​   នេះ​សម្រាប់​ចូល​មើល​វីដេអូ​ពី​ការ​ណែនាំ​ឱ្យ​កាន់​តែ​លម្អិត។​
ជាង​នេះ​ទៅ​ទៀត លោក​អ្នក​ក៏​អាច​រៀប​ចំ ​និង​សរសេរ​សារ​ស្វាគមន៍ ហើយ​ផ្ញើ​ទៅ​កាន់​អតិថជន​ដែល​ជា​មិត្ត​របស់​អ្នក ​ ឬ​ក៏​លោក​អ្នក​អាច ចុច Link​ https://youtu.be/Up0tSP79_V0នេះ​សម្រាប់​​ចូល​មើល​វីដេអូ​ពី​ការ​ណែនាំ​ឱ្យ​កាន់​តែ​លម្អិត។​
កាន់​តែ​ពិសេស​ ក្នុង​ផែ្នក​សំខាន់​របស់​កម្មវិធី LINE@ ក៏​មាន​រៀប​ចំ​ជា Digital Coupons (មាន​រង្វាន់​ពិសេស​) សម្រាប់​ផ្ញើ​ជូន​ទៅ​កាន់​អតិថិជន បន្ទាប់ពី add គណនី​ LINE@ របស់​លោក​អ្នក​​ ឬ​ក៏​លោក​អ្នក​អាច​ចុច​ Link​ https://youtu.be/Z4kftkXsPz8នេះ​សម្រាប់​ចូល​មើល​វីដេអូ​ពី​ការ​ណែនាំ​ឲ្យ​កាន់​តែ​លម្អិត។​
 

 គ. Exposure
ទាក់ទង​នឹង​ចំណុច​នេះ លោក​អ្នក​អាច​​ប្រើប្រាស់​វិធី​សាស្ត្រ​មួយ​ចំនួន​ដើម្បីឱ្យ​អថិជន​ស្គាល់​គណនី LINE@ បាន ​ដោយ​មាន​ការ​ដាក់​តាំង​នូវ​បដា​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​ហាង​របស់​លោក​អ្នក​ ដែល​មាន ID មាន QR code របស់​គណនីLINE@ ហាង​លោក​អ្នក។​
 

ឃ. Add Friend
ដើម្បី​ទទួល​បាន​មិត្ត​ភក្តិ​កាន់​តែ​ច្រើន នៅ​ក្នុង​គណនី​លោក​អ្នក! លោក​អ្នក​គ្រាន់​តែ​ត្រូវ​ការ​ជំនួយ​ពី​បុគ្គលិក​ក្នុង​ហាង​ឱ្យ​ណែនាំ ID ឬ Scanned QR Code របស់​គណនី LINE@ ទៅ​កាន់​អតិថិជន​ដែលពុំស្គាល់ពីមុនមក បន្ថែមទៀតនោះ លោកអ្នកក៏អាចផ្ញើរ Invitation ទៅកាន់មិត្តនៅក្នុងLINE app ចំនួន១០​នាក់ ដើម្បីអោយគេ​ Add គណនីLINE@ របស់លោកអ្នក​​ ឬក៏​លោកអ្នកអាចចុច​ Link​ https://youtu.be/XWvcFVaIjao​ ​នេះសំរាប់​ចូលមើលវីដេអូ។

 

ដំណើរ​ការ​ប្រើ​ប្រាស់​កម្មវិធី​ LINE@ ដ៏​មាន​ប្រសិទ្ធភាព

នាំមកជូនដោយ

ដំណើរ​ការ​ប្រើ​ប្រាស់​កម្មវិធី​ LINE@ ដ៏​មាន​ប្រសិទ្ធភាព