SmartLuy ប្រសើរ​ជាង​សាច់​ប្រាក់


SmartLuy ប្រសើរ​ជាង​សាច់​ប្រាក់

Smart បាន​បើក​ដំណើរ​ការ​សេវាថ្មី​ដែល​ជា​ដំណោះ​ស្រាយដ៏​ល្អ​ប្រសើរ​ជាង​មុន​សម្រាប់​​ប្រតិបត្តិការ​សាច់​ប្រាក់​តាម​រយៈ​សេវា​កម្ម​ថ្មី​របស់​ខ្លួនគឺ “SmartLuy”។ ជា​មួយ​នឹង​ SmartLuy នរណា​ក៏​អាច​ធ្វើ​ប្រតិបត្តិការ​សាច់​ប្រាក់អេ​ឡិច​ត្រូ​និ​ច​ពី​ឧបករណ៍​ប្រើប្រាស់​ និង​វិក្កយ​បត្រ​បង់​ប្រាក់​ ការ​ផ្ទេរ​ប្រាក់​និង​ការ​បញ្ចូល​លុយ​ទូរស័ព្ទ​ចល័ត​។

 

ដោយ​សារ​តែមាន​ការប្រើប្រាស់​តិចតួច​លើ​កាត​ឥណទាន​ កាត​ឥណពន្ធ​ និង​គណនី​ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​ដោយ​សារ​តែ​តម្លៃ​សេវា​ក្នុង​ការ​ធ្វើ​ប្រតិ​ប​ត្តិ​ការ​មាន​តម្លៃ​ខ្ពស់​ ដែល​កំណត់​ដោយ​ធនាគារ​ក្នុង​ប្រទេស​កម្ពុជា ប្រជាជន​ភាគ​ច្រើននៅតែបន្តការ​ប្រើ​ប្រាស់​វិធី​បែប​ប្រពៃណី​ក្នុង​ការ​ទូទាត់​គ្រប់​យ៉ាង​ជា​សាច់​ប្រាក់​។ ការ​ប្រើ​ប្រាស់​មធ្យោបាយ​នេះ​ទាម​ទារ​ឱ្យ​យើង​ត្រូវ​ជួប​មុខ​គ្នា​ក្នុង​ការ​ទូ​ទាត់​សាច់​ប្រាក់​ ហើយ​ជា​ការ​ពិត​ណាស់​ការ​យក​លុយ​ដាក់​តាម​ខ្លួន​ច្រើន អាច​ឱ្យ​យើង​ជួប​ជាមួយ​ហានិភ័យ​ក្នុង​ការ​បាត់បង់​ ឬ​បញ្ហា​នានា​។
 

SmartLuy ប្រសើរ​ជាង​សាច់​ប្រាក់

 

ក្រុមហ៊ុន Smart ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ល្អ​ប្រសើរ​ពី​ឥឡូវ​នេះ​ជាមួយSmartLuy​!
SmartLuy គឺ​​មិន​​ត្រឹម​តែ​​ផ្តល់​សេវា​នេះ​ជូន​ដល់​អតិថិជន Smart ជាង8​លាន​នាក់​ប៉ុណ្ណោះ​ទេ ​អ្នក​គ្រប់​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​ប្រើ​ប្រាស់​បាន ហើយ​មិន​ថា​អ្នក​កំពុង​ស្នាក់​នៅ​កន្លែង​ណា​ក៏​ដោយ ពេល​ណា​ក៏​ដោយ អ្នក​អាច​ធ្វើ​ប្រតិបត្តិការ​សាច់​ប្រាក់​លឿន​ជាង​មុន​ មាន​សុវត្ថិភាព​ជាង ​និង​ងាយ​ស្រួល​ជាង​មុន ​។
SmartLuy គ្មាន​របាំង​រាងកាយ​ អ្នក​អាច​នៅ​ក្នុង​ផ្ទះ​ នៅ​ឯ​ហាង​កាហ្វេ​ ឬ​សួន ​ហើយ​អ្នក​អាច​ផ្ទេរ​ប្រាក់​ភ្លាម​ទៅ​ក្រុម​គ្រួសារ​ ឬ​មិត្ត​ភក្តិ​របស់​អ្នក​ដើម្បី​ទូទាត់​វិក្កយបត្រ ឬ​បញ្ចូល​លុយ​ទូរស័ព្ទ​គ្រប់ប្រព័ន្ធ​។
 

SmartLuy គឺ​ពិត​ជា​ល្អ​ប្រសើរ​ជាង​សាច់​ប្រាក់​។ លើស​ពី​នេះ​ទៀត​វា​គឺ​មាន​តម្លៃ​សមរម្យ​​សម្រាប់​ប្រតិបត្តិការ​សាច់​ប្រាក់​នៅ​ក្នុង​ការ​ចូល​ទៅ​ក្នុង​កាបូប SmartLuy ដ៏ទៃទៀត គឺ​ត្រឹមតែ0.50 ដុល្លារ​អាមេរិក។ អ្នក​​អាចចំណាយត្រឹម​តែ១០០០​រៀល (0.25$) សម្រាប់​ការផ្ទេរ​ប្រាក់​ទៅ​ក្រុម​គ្រួសារ​អ្នក​ក្រោម២៥​ដុល្លា​រ និងត្រឹមតែ២០០០​រៀល (0.50$)សម្រាប់​ប្រតិបត្តិការ​លើស​ពី25ដុល្លារ​អាមេរិក ហើយ​វា​មាន​តម្លៃ​សមរម្យ​បំផុត​​នៅ​ក្នុង​ប្រទេស​នេះ​។ កាន់​តែ​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត អ្នក​មិន​ចាំ​បាច់​បង់​ថ្លៃ​សេវា​អ្វី​ទេ ​សម្រាប់​ការ​ទិញ​បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ​ចល័ត​សម្រាប់​ក្រុមហ៊ុន Smart ឬ​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ដទៃ​ទៀត​។ ​ការ​ទូទាត់​វិ​ក័​យ​ប័ត្រ​ភាគ​ច្រើន​គឺមិន​មាន​គិតថ្លៃ​សេវា​​ ខណៈ​​ដែល​​ប្រតិបត្តិការ​សាច់​ប្រាក់​មានតំលៃ​តែ0.50ដុល្លារ​អាមេរិក​។
 

SmartLuy ត្រូវ​បាន​ផ្អែក​លើ​ភាព​ជា​ដៃគូ​រវាង​ស្មា​ត​ និង​ធនាគារ ABA ​និង​ត្រូវ​បានចេញជា​អាជ្ញាប័ណ្ណ​ពេញ​លេញ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ​ដែល​ធ្វើ​ឱ្យ​វា​​អាច​ទុកចិត្ត​បាន​និង​គួរឱ្យ​ជឿជាក់​សម្រាប់​អតិថិជន​។ ខណៈដែល​ការ​បើក​ដំណើរ​ការ​កាន់តែ​ទូលំទូលាយ​នៃ​ដៃគូ​ទូទាត់ជាច្រើន​រួច​ទៅ​ហើយ​។ ​ក្រុមហ៊ុន Smart បាន​អញ្ជើញ​ដៃគូ​ទូទាត់​នានា​ ដូច​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​ប្រតិបត្តិ​ករ e​-commerce ដើម្បី​តភ្ជាប់​ទៅ​ជាមួយ SmartLuy និង​ប្រើ SmartLuyសម្រាប់​ទូទាត់​ប្រាក់​សម្រាប់​អាជីវកម្ម​របស់​ខ្លួន​។ ជា​ពិសេស e​-commerce គឺ​ត្រូវ​បាន​អនុវត្ត​​មាន​កម្រិត​ ដោយសារ​អវត្តមាន​នៃ​ជម្រើស​ក្នុង​ការ​ទូទាត់​ ហើយ SmartLuyត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ផ្លាស់​ប្តូ​រ​ស្ថានការណ៍​នេះ​និង​ដើម្បីជំរុញ​សេដ្ឋកិច្ច​ឌីជីថល​នៅ​ក្នុង​ប្រទេស​កម្ពុជា​។
 

លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart បាន​និយាយ​ថា​: «​ក្នុង​នាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា ឈាន​មុខ​ ក្រុមហ៊ុន Smart នឹង​បន្ត​ផ្តល់​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​​ដែល​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូ​រ​ជា​វិជ្ជមាន​ទៅ​នឹង​ប្រទេស​កម្ពុជា​។ SmartLuyគឺ​ជា​វិធី​ល្អ​ប្រសើរ​ជាង​មុន​ដើម្បី​ធ្វើ​ឱ្យ​ប្រតិបត្តិការ​សាច់​ប្រាក់​និង​បន្ថយ​ឧបសគ្គ​នានា​ទាំងអស់​។ តើ​មាន​អ្វី​ដែលកាន់​តែ​ងាយ​ស្រួល​ជាងនេះ នៅពេលដែលអ្នកអាចធ្វើ​​ការ​បង់​ប្រាក់​ទាំង​អស់​ ឬ​ការ​ផ្ទេរ​សាច់​ប្រាក់​នៅ​លើ​ម្រាមដៃ​របស់​អ្នក​ ហើយ​មាន​តំលៃ​សមរម្យ​មួយ​ នៅ​គ្រប់​ទី​កន្លែង គ្រប់ពេលវេលា​? SmartLuy ជាក់​ស្តែ​ង​គឺ​ល្អ​ប្រសើរ​ជាង​សាច់​ប្រាក់​ ខ្ញុំ​ប្រាកដ​ថា​អ្នក​ប្រើ​នឹង​ស្រឡាញ់​វា​!»
 

SmartLuy ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​មនុស្ស​គ្រប់​គ្នា​នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា​។ អតិថិជន Smart​ អាច​ចុះ​ឈ្មោះ​សម្រាប់​កាបូប​អេ​ឡិច​ត្រូ​និច ឬ​ប្រើប្រាស់​ដោយ​គ្មាន​កាបូប​ផ្ទាល់ខ្លួន ហើយ​សម្រាប់​អតិថិជន​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​នានា​ក៏​អាច​ធ្វើ​ប្រតិបត្តិការ​តាមរយៈ​ប​ណ្តា​ញ​ភ្នាក់ងារ SmartLuy នៅ​ទូទាំង​ប្រទេស​បាន​ផង​ដែរ។ កាបូប SmartLuy អាច​ចូល​ដំណើរការ​បាន​ដោយគ្រាន់តែចុច * 1111 # ឬតាម​រយៈ​វេ​ប​សាយ​របស់ SmartLuy ឬ​តាម​រយៈ​កម្មវិធី​ទូរស័ព្ទ SmartLuy​​ ដែល​ជា​កម្មវិធី​ងាយ​ស្រួល​ប្រើ​បំផុត។ ​សម្រាប់​អ្នកប្រើប្រាស់ Android ​អាច​រក​បាននៅ​ក្នុង Google Play Store និងសំរាប់​អ្នកប្រើប្រាស់ iPhone នៅ​ក្នុង App Store។
អតិថិជន​អាច​​ជ្រើស​រើស​កាបូប ​SmartLuy ​បីប្រភេទផ្សេងគ្នា​​ គឺ​ធម្មតា​ ប្រាក់​ និង​មាស ​អាស្រ័យ​លើ​ទំហំ​នៃ​កាបូប​លុយ​អ្នក​ចង់​អនុវត្ត​។

ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់ www.smartluy.com.kh.
 

SmartLuy ប្រសើរ​ជាង​សាច់​ប្រាក់

នាំមកជូនដោយ

SmartLuy ប្រសើរ​ជាង​សាច់​ប្រាក់