ឈ្មួញនាំ​​ផ្លែដូងក្រអូបថៃ​ចូល​​​កម្ពុជាក្នុង​១​ថ្ងៃ​ៗរាប់​ពាន់​ផ្លែ​ ​

​ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ផ្លែ​ដូង​​ក្រអូប ​និង​បង្គា​ក្កាស្សេ ត្រី​សាច់​ ត្រូវ​​ឈ្មួញ​សម្រុក​នាំ​ចូល​មក​​កម្ពុជា​​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នៅ​ចុងខែ​វិច្ឆិកា ២០១៥ ។ ជាក់ស្តែង​ នៅ​ថ្ងៃ​ទី​១៥ ​វិច្ឆិកា ២០១៥ ​​គេ​ឃើញ​ពលករ​អូស​រទេះដឹក​ផ្លែដូង​​​ក្រអូប​ជា​ច្រើន​រទេះ​​ចូល​​មក​កម្ពុជា ក្នុង​១​ថ្ងៃ​ៗរាប់​ពាន់​ផ្លែ​ ​​និង​បន្តនាំ​ចេញ​ទៅ​​លក់​នៅ​ភ្នំពេញ​ និង​តាម​បណ្តា​​ខេត្ត​មួយ​ចំនួន​ទៀត​​​ ។

​លោក ថង ធី​ណា ប្រធាន​មន្ទី​រពាណិជ្ជកម្ម​ខេត្ត​ បាន​​ឱ្យ​ដឹង​​ថា​ ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នេះ គឺទំនិញ​កម្ពុជា​នាំ​​ចេញ​​ទៅ​ប្រទេស​ថៃ​ ​​ដូច​ជា ​ត្រី​សាច់ ​និង​ខោអាវ​គីប​ ​តែ​ទំនិញ​​​ថៃ​នាំ​ចូល​​មក​កម្ពុជាវិញ មាន​​ដូច​ជា​ ត្រី​សាច់​ និង​គ្រឿងសំណង់ គ្រឿងយន្ត​ ។ ​តែ​មួយ​រយៈ​ពេល​នេះ​ ​ឃើញ​​មាន​ទំនិញ​​ថៃ​នាំ​ចូល​ភាគ​​ច្រើន​ ​គឺ​ដូង​​ក្រអូប​ និង​បង្គា​ក្លា​ស្សេ ​៕