Justin Bieber ចេញ MV ម្ដង ១៣បទ មិន​ឲ្យ​ចាញ់ Beyonce

Justin Bieber ចេញ MV ម្ដង ១៣បទ មិន​ឲ្យ​ចាញ់ Beyonce

Justin Bieber បាន​បញ្ចេញ​អាល់ប៊ុម​ថ្មី​របស់​ខ្លួន​តាម​របៀប​ដែល​គ្មាន​អ្នក​ណា​នឹក​ស្មាន​ដល់។

 

Justin Bieber ចេញ MV ម្ដង ១៣បទ មិន​ឲ្យ​ចាញ់ Beyonce

 

នៅ​ទី​បំផុត​អាល់ប៊ុម “Purpose” របស់​តារា​ចម្រៀង​​សញ្ជាតិ​កាណាដា Justin Bieber បាន​ចេញ​លក់​ហើយ​​ដើម្បី​បំពេញ​​បំណង​អ្នក​គាំទ្រ​​របស់​ខ្លួន​នៅ​ទូទាំង​ពិភពលោក។ ​ក្នុង​អាល់ប៊ុម​ថ្មី​នេះ តារា​វ័យ ២១ ឆ្នាំ​បាន​រៀន​តាម​តារា​ចម្រៀង​​រៀម​ច្បង​របស់​ខ្លួន​គឺ Beyonce ដោយ​បាន​ថត​វីដេអូ​ចម្រៀង​ឲ្យ​គ្រប់​បទ​ទាំង​អស់​នៅ​ក្នុង​អាល់ប៊ុម​ថ្មី​លើក​នេះ។ កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៣ ភរិយា​របស់ Jay-Z បាន​បញ្ចេញ​អាល់ប៊ុម “Beyonce” របស់​ខ្លួន អម​ជាមួយ MV ឲ្យ​គ្រប់​បទ​ទាំង​អស់​នៅ​ក្នុង​អាល់ប៊ុម​នោះ។

 

វីដេអូ​ចម្រៀង​ទាំង ១៣នៅ​ក្នុង​អាល់ប៊ុម “Purpose” ​រួម​គ្នា​បង្កើត​ឡើង​ជា​រឿង​ខ្លី​មួយ​មាន​ឈ្មោះ​ថា “Purpose: The Movement”។ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន Bieber ក៏​បាន​បង្ហាញ​រឿង​ខ្លី​មាន​ប្រវែង​ជាង​មួយ​ម៉ោង​នេះ​ឲ្យ​អ្នក​គាំទ្រ​ទស្សនា​ផង​ដែរ។ យ៉ាង​ណា​ក៏​ដោយ​ក្នុង​ចំណោម​វីដេអូ​ចម្រៀង​ទាំង ១៣ នេះ Justin បាន​បង្ហាញ​មុខ​តែ​នៅ​ក្នុង​វីដេអូ​តែ​ពីរ​ប៉ុណ្ណោះ​គឺ​នៅ​ក្នុង​បទ “Mark My Words” និង “Purpose”។

 

១. Mark My Words

២. I’ll Show You

៣. What Do You Mean

៤. Sorry

៥. Love Yourself

៦. Company

៧. Pressure featuring Big Sean

៨. No Sense featuring Travis Scott

៩. The Feeling featuring Halsey

១០. Life Is Worth Living

១១. Where Are U Now featuring Skrillex and Diplo

១២. Children

១៣. Purpose

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖ dailymail