តួ​ក​គី​កម្ទេច​ផែនការ​បំផ្ទុះ​គ្រាប់បែក​ដែល​គ្រោង​ធ្វើ​ព្រម​គ្នា​ជាមួយ​ភេរវកម្ម​នៅ​ប៉ារីស​

​អាជ្ញាធរ​តួ​ក​គី​បាន​បំបែក​គម្រោងការ​វាយប្រហា​រ​ភេរវកម្ម​មួយ​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ដែល​គ្រោង​ធ្វើ​ក្នុង​ថ្ងៃ​តែមួយ​ជាមួយ​ថ្ងៃ​វាយប្រហារ​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​។ ការកម្ទេច​ចោល​គម្រោង​និង ចាប់ខ្លួន​នេះ គឺធ្វើឡើង​តែមួយ​ថ្ងៃមុន​កិច្ចប្រជុំ G-២០ ដែល​ធ្វើបាន​នៅ​ទីក្រុង​មាត់សមុទ្រ Altalanya​។​

​ប៉ូលិស​តួ​ក​គី​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​៥​នាក់​នៅក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ក្នុងនោះ​មាន​ជនសង្ស័យ​ម្នាក់​ជាប់​ពាក់ព័ន្ធ​សមាជិក​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ម្នាក់​គឺ Jihadi John ដែល​ប្រហែល​ត្រូវបាន​សម្លាប់​ដោយ​អាមេរិក​ក្នុងការ​វាយប្រហារ​ដែន​អាកាស​នៅ​ស៊ី​រី​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ មន្ត្រី​តួ​ក​គី​ម្នាក់​ដែល​មិនបាន​បញ្ចេញ​ឈ្មោះ​និយាយថា ពួកគេ​មាន​គម្រោង​វាយប្រហារ​នៅ​ថ្ងៃ​តែមួយ ជាមួយ​ការវាយប្រហារ​នៅ​ទីក្រុង​ប៉ារីស​ដែរ​។

​ជន​ម្នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​និង​មាន​ទំនាក់ទំនង​ជាមួយ Jihadi John ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Aine Lesley Davis​។ រូបគេ​ជា​អ្នកមើលការខុសត្រូវ​លើ​អ្នកទោស​បរទេស​ដែល​ក្រុម​រដ្ឋ​ឥស្លាម ចាប់បាន​។ Davis និង​មនុស្ស​៤​នាក់​ទៀត​ចូលមក​ប្រទេស​តួ​ក​គី​តាមរយៈ​ច្រកព្រំដែន​ស៊ី​រី តែ​គេ​មិនដឹងថា​ចូល​ពី​ពេលណា​នោះទេ​។​

​ម្យ៉ាងវិញទៀត មន្ត្រី​តួ​ក​គី​បាន​បន្តទៀតថា តួ​ក​គី​កំពុងតែ​ស៊ើបអង្កេត​លើ​ករណីនេះ​ថា តើ​គម្រោងការ​នេះ​ជាប់ទាក់ទង​ជាមួយ​ការវាយប្រហារ​នៅ​ទីក្រុង​ប៉ារីស​ដែល​បានសម្លាប់​មនុស្ស​១២៩​នាក់​ឬ​យ៉ាងណា​នោះទេ​។ មន្ត្រី​តួ​ក​គី​បន្ថែមថា វា​អាចទៅរួច​ដែល​ជនសង្ស័យ​ទាំង​៥​នាក់​នេះ​ជាប់ទាក់ទង​នឹង​ការវាយប្រហារ​នានា​នៅ​អឺរ៉ុប​។​

​ជារឿយៗ តួ​ក​គី​តែង​ត្រូវបាន​រិះគន់​ដោយ​សម្ព័ន្ធមិត្ត​លោកខាងលិច​របស់ខ្លួន ចំពោះ​ការខកខាន​រារាំង​ការហូរចូល​អ្នក​ប្រយុទ្ធ​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ពី​ប្រទេស​ស៊ី​រី​ចូលមក​តួ​ក​គី ដើម្បី​វាយប្រហារ​តំបន់​អឺរ៉ុប​។ ទើបតែ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ​ដែល​តួ​ក​គី​បាន​ខិតខំ​ពង្រឹង​សន្តិសុខ​តាម​ព្រំដែន​របស់ខ្លួន​ឡើងវិញ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​