សាស្រ្តាចារ្យច្បាប់៖ ការចាប់ខ្លួន តំណាងរាស្រ្ត មកអនុវត្តន៍ទោស មិនត្រូវការអនុញ្ញាត ពីសភានោះទេ

ភ្នំពេញ៖ លោក អឿន សុខា សាស្ត្រាច្បាប់ និងជាមេធាវីឯករាជ្យ បានចេញមកបកស្រាយពីទិដ្ឋភាព ជាមួយការ ចាប់ខ្លួនអ្នកតំណាងរាស្រ្ត ការបកស្រាយនេះ បានធ្វើឡើងស្របពេលមានការលើកឡើងខុសៗគ្នា ជុំវិញការចេញ ដីការរបស់សាលាដំបូងរាជធានីភ្នំពេញ ឲ្យចាប់ខ្លួនលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ តាមបណ្តឹង របស់លោក ហោ ណាំហុង។

លោក អឿន សុខា បានបញ្ជាក់ថា ការចាប់ខ្លួនតំណាងរាស្រ្តមកអនុវត្តទោសតាមដីការស្ថាពររបស់តុលាការ មិន តម្រូវឲ្យមានការអនុញ្ញាតពីរដ្ឋសភានោះទេ តែបើចាប់អ្នកតំណាងរាស្រ្តមកផ្តន្ទាទោសទើបទាមទារឲ្យមានការអនុ  ញាតពីរដ្ឋសភា ឬការដក់អភ័យឯកសិទ្ធិជាមុនសិន។

ខាងក្រោមនេះ គឺជាការបញ្ជាក់របស់លោក អឿន សុខា នៅក្នុងកិច្ចសម្ភាសន៍មួយជាអ្នកព័ត៌មាន៖

សាស្រ្តាចារ្យច្បាប់៖ ការចាប់ខ្លួនតំណាងរាស្រ្ត មកអនុវត្តន៍ទោស ម...

សាស្រ្តាចារ្យច្បាប់៖ ការចាប់ខ្លួនតំណាងរាស្រ្ត មកអនុវត្តន៍ទោស មិនត្រូវការអនុញ្ញាតពីសភានោះទេ

Posted by Dap_News_Website on Monday, November 16, 2015

សាស្រ្តាចារ្យច្បាប់៖ ការចាប់ខ្លួន តំណាងរាស្រ្ត មកអនុវត្តន៍ទោស មិនត្រូវការអនុញ្ញាត ពីសភានោះទេ