គជប ជួប​ជាមួយ​អ្នកជំនាញការ​ជប៉ុន វាយតម្លៃ​ពី​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​សាកល្បង​

ភ្នំពេញ: ​មន្ត្រី​គជប ដឹកនាំ​ដោយ​លោក​គួ​យ​ប៊ុន​រឿន អនុប្រធាន​គជប បាន​ជួបប្រជុំ​ជាមួយ​ភាគី​ជប៉ុន មាន​តំណាង​ស្ថានទូត​ជប៉ុន តំណាង​អង្គការ JICA ជំនាញការ​ជប៉ុន ដើម្បី​ពិភាក្សា​លើ​ការងារ​ចុះឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង ដែល​បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល ១៥ កន្លងមកនេះ​។​

​គជប បានប្រកាសថា ដំណើរការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង រយៈពេល ១៥ ថ្ងៃ តាម​ប្រព័ន្ធ​កុំ​ព្យួ​ទ័​រ គជប​បាន​ចុះឈ្មោះ​អ្នកបោះឆ្នោត បាន​ចំនួន ១៧.៥៥៦ នាក់ ដែល​ស្មើនឹង ៥៣,៩៧% នៃ​ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​សាកល្បង ប៉ាន់ស្មាន​សរុប ៣២.៥២៨ នាក់ នៅក្នុង​ភូមិ​គោលដៅ​ចំនួន ៤១ ភូមិ នៅ ២៥ ឃុំ​សង្កាត់​។

​គជប គ្រោង​នឹង​អនុវត្ត​ដំណើរការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​ផ្លូវការ រយៈពេល ៣ ខែ ចាប់ពី​ខែមីនា ឆ្នាំ​២០១៦ ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០១៧៕​

គជប ជួប​ជាមួយ​អ្នកជំនាញការ​ជប៉ុន វាយតម្លៃ​ពី​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​សាកល្បង​