ឃិត សំម៉ាលីស សង្ស័យមានផ្ទៃពោះ ទើបប្រញាប់ រៀបការស្ងាត់ៗ

ភ្នំពេញ៖ អាពាហ៍ពិពាហ៍ របស់តារាចម្រៀង សិចស៊ីអ្នកនាង ឃិត សំម៉ាលិស និងគូស្នេហ៍ឈ្មោះ គឹម វីន ជាអ្នក រស់នៅ ខេត្តបន្ទាយមានជ័យ ទើបតែបញ្ចប់កន្លងផុត ទៅបានប្រហែលសប្តាហ៍ស្រាប់តែមាន ពាក្យរិះគន់និងសង្ស័យ ថាមូលហេតុដែលនាងប្រញ៉ាប់រៀបការដោយភាពអាថ៌កំបាំងនិងយ៉ាងតក់ក្រហល់ ដូច្នេះអាចមកពីតារាស្រីរូបនេះ មាន ផ្ទៃមុនពេលរៀបការ ព្រោះបើពិនិត្យទៅលើរូបថត ដែលត្រូវបានគេទម្លាយចេញ ឃើញថាពោះរបស់នាង ហាក់ខ្ទាតធំ បន្តិចទៅហើយ។

ការសង្ស័យ និងពាក្យរិះគន់នេះ បានកើតឡើងភ្លាមៗក្រោយពីទស្សនិជន អ្នកគាំទ្រ និងមហាជនអ្នកលេងបណ្តាញ សង្គមហ្វេសប៊ុក បានកត់សម្គាល់មើលឃើញ ពីភាពមិនប្រក្រតីមួយ ខណៈទំហំផ្ទៃពោះរបស់អ្នកនាង ឃិត សំម៉ាលីស ហាក់មានភាពខុសប្លែក ពីមនុស្សធម្មតា ពោលគឺមើលទៅមានសភាពបោងធំ ដូចជាមនុស្សដែលកំពុងពពោះ មាន កូនទម្ងន់៣ឬ៤ខែ រួចមកហើយ។

ប្រភពពីទស្សនិជន អ្នកតាមដានសិល្បៈមួយចំនួន បានធ្វើការរិះគន់អ្នកនាង ឃិត សំម៉ាលីស ចំៗថា នាងរៀបការ ហាក់មានកូន នៅក្នុងផ្ទៃប្រមាណ៣-៤ខែទៅហើយ។ ដោយអ្នកគាំទ្រ និងសិល្បៈដែលបានទៅចូលរួមក្នុងពិធី មង្គលការ របស់នាង ជាច្រើនបានលាន់មាត់គ្រប់ៗគ្នាថា ពោះកូនក្រមុំហាក់ដូចជាមើលទៅ ពោះធំជាងមុន។

តារាចម្រៀង និយមតុបតែងខ្លួន បែបសិចស៊ីអ្នកនាង ឃិត សំម៉ាលីស បានសម្រេចចូលរោងជ័យជាផ្លូវការ កាលពី ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ជាមួយស្វាមីវ័យក្មេង លោក គឹម វីន ជាកូនប្រុសអ្នកមានទ្រព្យធនសម្បូរហូរហៀ រស់ នៅខេត្តបន្ទាយមានជ័យ។ ប៉ុន្តែពិធីរៀបមង្គលការ របស់នាង មិនបានធ្វើដោយបើកចំហ ប្រកាសឲ្យទស្សនិជនដឹង ជាសាធារណៈឡើយ គឺនាងបានធ្វើឡើងដោយស្ងាត់ៗ និងអាថ៌កំបាំងបំផុត សូម្បីអ្នកសិល្បៈរួមអាជីព មួយចំនួន ក៏មិនបានដឹងដែរ។

បើផ្អែមតាមប្រភព ពីអ្នកសិល្បៈដែលស្និទ្ធស្នាល និងបានទៅចូលរួមនៅក្នុងពិធីនេះ បាននិយាយថា សម្រាប់មង្គល ការរបស់នាង ឃិត សំម៉ាលីស គឺរៀបចំធ្វើឡើង នៅភោជនីយដ្ឋានសាវិនប្រាយ ប៉ុន្តែមានភ្ញៀវអ្នកសិល្បៈ ចូលរួម តិចតូចបំផុត និងហាក់មានភាពសោះកក្រោះខ្លាំងណាស់ ព្រោះថាមង្គលការ របស់នាងថ្ងៃនោះ ហាក់មានអាថ៌បាំង ជាប់ខ្លួន ដូចជាមិនចង់ឲ្យ មានគេដឹងឮច្រើនទេ។ប្រការនេះ ក៏មានការសង្ស័យថា ម៉ាលីស កំពុងមានកូនក្នុងផ្ទៃ នៅមុនពេលរៀបការ ព្រោះផ្ទៃពោះរបស់នាង បើពិនិត្យឲ្យដិតដល់ គឺមានសភាពខុសពីមនុស្សស្រីធម្មតា។

ជុំវិញការរិះគន់សង្ស័យថា តារាស្រីអ្នកនាង ឃិត សំម៉ាលីស មានផ្ទៃពោះមុនរៀបការនេះ គេហទំព័រ LookingTODAY មិនទាន់អាចទាក់ទង ទៅតារាស្រីរូបនេះ ដើម្បីសាកសួរបន្ថែមបានទេ។ ដូច្នេះ LookingTODAY នៅរង់ចាំការចេញ មុខបកស្រាយ ពីកូនក្រមុំថ្មោងថ្មីរូបនេះ នៅពេលក្រោយ ដោយក្ដីរីករាយ ដើម្បីឲ្យមហាជនអស់មន្ទិលសង្ស័យ ៕

ឃិត សំម៉ាលីស សង្ស័យមានផ្ទៃពោះ ទើបប្រញាប់ រៀបការស្ងាត់ៗ

ឃិត សំម៉ាលីស សង្ស័យមានផ្ទៃពោះ ទើបប្រញាប់ រៀបការស្ងាត់ៗ

ឃិត សំម៉ាលីស សង្ស័យមានផ្ទៃពោះ ទើបប្រញាប់ រៀបការស្ងាត់ៗ