ស្រៀវណាស់! ក្មេងប្រុស​អាយុ១ឆ្នាំ ត្រូវចង្កឹះបុក​ចូល​មាត់ ខណៈកំពុងរៀន​ដើរ​តេះតាស

ប៉េកាំង៖  គួរឲ្យរន្ធត់ណាស់! ក្មេងប្រុសដ៏តូចម្នាក់អាយុទើបតែបាន១ខួបប៉ុណ្ណោះ បែរជាជួបគ្រោះថ្នាក់ដោយចៃដន្យ ខណៈពេលដែលគេកំពុងតែដើរតេះតាស ហើយក៏ដួលបុកចំចង្កឹះ១ដើម ចាក់ដោតក្នុងមាត់មើលទៅគួរឲ្យស្រៀវមែន ទែន ។

ក្មេងប្រុសរងគ្រោះត្រូវបានឪពុកម្តាយនាំយកទៅមន្ទីរពេទ្យមួយស្ថិតក្នុងខេត្ត Hubei ប្រទេសចិន ក្រុមគ្រូពេទ្យប្រញាប់ ធ្វើការវះកាត់ យកចង្កឹះចេញដោយចំណាយពេលប្រមាណ១ម៉ោងទើបទទួលបានជោគជ័យ ហើយពេលនេះគ្រូពេទ្យ បានអនុញ្ញាតឲ្យឪពុកម្តាយ អាចយកកូនតូចនេះត្រឡប់ទៅផ្ទះវិញហើយ ។

ក្រុមគ្រូពេទ្យបាននិយាយថា ពិតជាសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់មែន ដែលចង្កឹះមិនបានចាក់ចំកន្លែងសំខាន់ ដូចជាសរសៃឈាមជាដើម ទើបមិនគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិត ។

ហេតុការណ៍ដ៏រន្ធត់នេះក៏ធ្លាប់បានកើតឡើងលើក្មេងប្រុសដ៏តូចម្នាក់ទៀតដែលរស់នៅក្នុងប្រទេសចិននេះដែរ គឺគេត្រូវ ចង្កឹះបុកចំខួរក្បាល ខណៈកំពុងញ៉ាំអាហារជាមួយឪពុកម្តាយ ប៉ុន្តែសុទ្ធ តែជាក្មេងមានរាសីខ្ពស់ដែលក្រុមគ្រូពេទ្យនៅ តែអាចជួយសង្រ្គោះជីវិតបាន ៕

ស្រៀវណាស់! ក្មេងប្រុស​អាយុ១ឆ្នាំ ត្រូវចង្កឹះបុក​ចូល​មាត់ ខណៈកំពុងរៀន​ដើរ​តេះតាស

ស្រៀវណាស់! ក្មេងប្រុស​អាយុ១ឆ្នាំ ត្រូវចង្កឹះបុក​ចូល​មាត់ ខណៈកំពុងរៀន​ដើរ​តេះតាស